* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត ជា​ មុនីឫទ្ធិ​ បង្ហាញពី គំរូ៥០ឆ្នាំមុននៃប្រព័ន្ធអប់រំកុមារនៅចិន៖ ពេលណាភាគីទាំងបីនឹងឈប់បន្ទោសគ្នា?

04-05-2026 15:34

(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកជំនាញវឌ្ឍភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានបង្ហាញពីគំរូ នៃកំណែទម្រង់ប្រព័ន្ធអប់រំនៅប្រទេសចិន តាមរយៈការត្រលប់មកពិនិត្យសង្គមចិនកាលពី៥០ឆ្នាំមុន បញ្ហាដែលមើលទៅដូចជាតូច តែមានអត្ថន័យជ្រាលជ្រៅក្នុងរយៈពេលវែងគឺ វប្បធម៌ «បន្ទោសគ្នា» ក្នុងការអប់រំកុមារ និងយុវជន។ ខណៈសង្គម គ្រួសារ និងសាលារៀន បានក្លាយជាវង់មួយនៃការផ្ទេរកំហុសជាបន្តបន្ទាប់ ជំនួសឲ្យការទទួលខុសត្រូវរួម។

លោកបណ្ឌិត បានថ្លែងមកកាន់ Fresh News ថា នៅពេលកុមារចិនបង្ហាញអាកប្បកិរិយាមិនសមរម្យ សង្គមនិយាយថា គ្រួសារខ្វះការបណ្តុះបណ្តាល។ គ្រួសារវិញបញ្ជូនបន្ទុកទៅសាលារៀនថា មិនអប់រំគ្រប់គ្រាន់។ ខណៈសាលារៀនវិញ ក៏យកបរិយាកាសសង្គមជាហេតុផលតបវិញ។ ចុងក្រោយ កុមារ និងយុវជនត្រូវបានដាក់ស្លាកថា «បញ្ហា» ទាំងដែលពួកគេគ្រាន់តែជាផលិតផលនៃប្រព័ន្ធមួយដែលមិនសម្របសម្រួលគ្នា។

ចំណុចសំខាន់ដែលត្រូវដាក់សំណួរមិនមែនថា «តើយុវជនចិនខុសឬទេ?» ប៉ុន្តែគួរតែសួរថា «តើប្រព័ន្ធអប់រំបានបំពេញតួនាទីរបស់ខ្លួនឬនៅ?»។ ក្នុងទស្សនៈវិភាគយុទ្ធសាស្ត្រ កុមារ និងយុវជនចិនមិនមែនជាអ្នកបង្កបញ្ហាទេ ប៉ុន្តែជាសញ្ញាបង្ហាញពីភាពខ្វះខាតរបស់ប្រព័ន្ធសង្គមទាំងមូល។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត។

ក្នុងបរិបទនោះ គ្រួសារជាស្ថាប័នដំបូងបំផុតក្នុងការបង្កើតគុណតម្លៃមូលដ្ឋាន។ សាលារៀនជាឧបករណ៍រដ្ឋក្នុងការបណ្តុះចំណេះដឹង និងសមត្ថភាពវិភាគ។ ខណៈសង្គមជាអង្គធាតុបរិយាកាសដែលកំណត់ទិសដៅនៃការប្រើប្រាស់តម្លៃទាំងនោះ។ ប្រសិនបើត្រីមុំទាំង៣នេះ ដំណើរការខុសទិស នោះការអប់រំនឹងបាត់បង់ទិសដៅយុទ្ធសាស្ត្រ។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា ការរិះគន់យុវជនចិនថា «ភ្លើតភ្លើនទទួលវប្បធម៌បរទេស» ត្រូវបានយកមកប្រើជាញឹកញាប់ ប៉ុន្តែវាជាការវាយតម្លៃដែលមិនពេញលេញ។ នៅក្នុងដំណាក់កាលបើកចំហ និងការចូលរួមក្នុងសកលភាវូបនីយកម្ម ការប្រែប្រួលវប្បធម៌គឺជាបាតុភូតមិនអាចជៀសវាងបាន។ ប្រទេសចិនដែលរីកចម្រើន មិនមែនដោយសារតែពួកគេបិទខ្លួនទេ ប៉ុន្តែដោយសារប្រជាជនចិនចេះគ្រប់គ្រងការប្រែប្រួល និងបម្លែងវាទៅជាថាមពលអភិវឌ្ឍន៍។

ក្រុមបញ្ញាញាណជាន់ខ្ពស់ចិនបានបង្ហាញទឡ្ហីករណ៍នាពេលនោះថា បញ្ហាដែលគួរឲ្យព្រួយបារម្ភពិតប្រាកដ គឺការខ្វះសមត្ថភាពបង្រៀនយុវជនចិនឲ្យ «ជ្រើសរើសដោយមានវិចារណញាណ»។ ប្រសិនបើការអប់រំផ្តោតតែលើការគ្រប់គ្រង និងការទប់ស្កាត់ ដោយមិនបង្កើតសមត្ថភាពវិភាគ នោះយុវជនចិននឹងក្លាយជាអ្នកទទួលឥទ្ធិពលដោយអកម្ម មិនមែនជាអ្នកបង្កើតអនាគតដោយសកម្ម។

អ្នកជំនាញរូបនេះ បានទាញយកការវិភាគរបស់ក្រុមអ្នកគិតរបស់ចិនថា ចំណុចដ៏ល្អបំផុតមិនមែនស្វែងរកអ្នកខុសទេ ប៉ុន្តែជាការកំណត់អ្នកទទួលខុសត្រូវ។ ប្រព័ន្ធអប់រំចិនដែលមានប្រសិទ្ធភាព ត្រូវការសហការណ៍ជាក់ស្តែងនិងជិតស្និទ្ធរវាងគ្រួសារ សាលារៀន និងសង្គម ដោយមានគោលដៅរួម និងទិសដៅច្បាស់លាស់។

ក្នុងន័យនេះប្រទេសចិន ទាំងមូលយល់ថា ការទម្លាក់កំហុសគ្នាគឺជាអាកប្បកិរិយា ដែលបង្ហាញពីភាពខ្សោយរបស់ប្រព័ន្ធ មិនមែនជាដំណោះស្រាយទេ។ ការរីកចម្រើនរបស់ប្រទេសចិន មិនកើតចេញពីការរិះគន់យុវជន ប៉ុន្តែកើតចេញពីការវិនិយោគលើគុណភាពអប់រំ និងការបង្កើតមនុស្សដែលមានសមត្ថភាពគិត វិភាគ និងបង្កើត ស្របតាមទស្សនវិជ្ជាបដិសំយោគវិចារវិទ្យាសម្ភារនិយមដែលបក្សកុម្មុយនិស្តចិនបានកំណត់ជាត្រីវិស័យ។

ជាលទ្ធផល ប្រទេសចិន បានសម្រេចនូវទស្សនវវិស័យរួមថា នៅពេលដែលភាគីទាំងបីបោះបង់វប្បធម៌ «បន្ទោសគ្នា» ហើយប្ដូរទៅជាវប្បធម៌ «ទទួលខុសត្រូវរួម» នោះមិនត្រឹមតែបញ្ហាយុវជននឹងត្រូវបានដោះស្រាយទេ ប៉ុន្តែវានឹងក្លាយជាគន្លឹះសម្រាប់ការលោតឡើងនៃអភិវឌ្ឍន៍ប្រទេសចិនទាំងមូល៕