* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពផ្សាយជាភាសាចិន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អ្នកអាន និងអ្នកទស្សនាជនជាតិចិនឱ្យបានទូលំទូលាយ

04-05-2026 15:35

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញ និងលើកទឹកចិត្តដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន បន្តពង្រឹងស្តង់ដាផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍សាធារណៈ ពិសេសជាប្រយោជន៍សម្រាប់ទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ហើយការពារដល់អ្នកវិនិយោគ ព្រមទាំងផ្តល់នូវព័ត៌មានពិត សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិនមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការផ្សាយព័ត៌មាននៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ចូលរួមជាមួយក្រសួងព័ត៌មាន ផ្សព្វផ្សាយព័ត៌មានវិជ្ជមាន សម្រាប់ជាផលប្រយោជន៍នៃការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើន ព្រមទាំងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា​-ចិន គឺជាចំណុចសំខាន់ក្នុងការលើកកម្ពស់គុណភាព និងស្តង់ដាផ្សាយព័ត៌មាន ព្រមទាំងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃពីការពិតដែលកើតមានឡើងនៅកម្ពុជា។ កន្លងមកនេះក្រសួងព័ត៌មាន និងភាគីចិន បានសហការគ្នាក្នុងគម្រោងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាម និងលើកកម្ពស់ព័ត៌មានវិជ្ជមាន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីរបស់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន គឺមានសារៈសំខាន់ក្នុងការដើរតួនាទីផ្តល់ព័ត៌មានពិត ទៅដល់ប្រជាជនចិន ហើយអង្គភាពព័ត៌មានផ្សាយជាភាសាចិន ក៏បានដើរតួនាទីផ្តល់ការពិត ដើម្បីលុបបំបាត់ព័ត៌មានមិនពិត។ ខណៈកន្លងមកគឺកម្ពុជា បានរងគ្រោះដោយសារតែជនបរទេសដែលជាអ្នកលេងបណ្តាញសង្គម បានប្រឌិតព័ត៌មានក្លែងក្លាយថា ខ្លួនត្រូវបានគេចាប់ជំរិតនៅលើទឹកដីកម្ពុជា ក្នុងចេតនាទាញយកការទស្សនា និងចែករំលែកនៅក្នុងបណ្តាញសង្គម យ៉ាងច្រើនដែលនាំឱ្យកម្ពុជា ខូចកេរ្តិ៍ឈ្មោះ និងបំភ្លៃការពិតនៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានស្នើដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន បន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយអំពីការពិតដែលកើតឡើងនៅកម្ពុជា សក្តានុពលទេសចរណ៍ ការវិនិយោគ ព្រមទាំងរឿងវិជ្ជមានផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយចេញទៅក្រៅឱ្យបានច្រើន ដើម្បីលុបបំបាត់រឿងមិនពិត ដែលត្រូវបានគេប្រឌិតឡើង។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់អង្គភាពព័ត៌មានផ្សាយជាភាសាចិន នៅពេលដែលមានការសង្ស័យថាព័ត៌មានដែលបានទទួលជាព័ត៌មានក្លែងក្លាយ សូមព្យាយាមទាក់ទងរកមកប្រភពច្បាស់ការ និងផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ ធ្វើយ៉ាងណាចូលរួមជាមួយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយផ្សាយទៅវិញនូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយដល់ប្រជាជន។

លោករដ្ឋមន្ត្រី បានបន្តថា អង្គភាពព័ត៌មានផ្សាយជាភាសាចិន ត្រូវបន្តចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យមានតុល្យភាព មានប្រភពច្បាស់លាស់ ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជន បង្កើនទំនុកចិត្តលើសារព័ត៌មាន និងលើកកម្ពស់សាមគ្គីរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា​​-ចិន កាន់តែរឹងមាំបន្ថែមទៀត៕