* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដំណើរទេសចរណ៍មនុស្សធម៌ ទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តទៅដោយស្មារតីជាតិនិយម និងសាមគ្គីភាព

04-05-2026 15:38

(ភ្នំពេញ)៖ កម្មវិធី «ស្នាមញញឹមទេសចរណ៍ក្នុងស្រុក» ទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានស្តែងឡើងលើសពីដំណើរកម្សាន្តធម្មតា តែជាដំណើរទេសចរណ៍មនុស្សធម៌ ដែលបានបញ្ចប់ទៅដោយស្មារតីជាតិនិយម និងសាមគ្គីភាពយ៉ាងស្អិតរមួតជាទីបំផុត។

ការចេញដំណើរនៅម៉ោង ៦ព្រឹក អ្នករួមដំណើរបានជញ្ជូនសម្ភារ ដែលទុកចែកជូនពលរដ្ឋខ្សត់ខ្សោយ និងប្រគេនព្រះសង្ឃ ដោយមិនមើលបំណាំគ្នាឡើយ។ ម្យ៉ាងទៀត ការចេញដំណើរទៅស្រុកកំពង់លែង ដែនដីនៃអាចក្រចេនឡា ជាក្រុមបែបនេះ ទោះអ្នកដំណើរខ្លះទទួលទានដំណេក បានត្រឹមតែ ៣ម៉ោង ក៏ពួកគាត់នៅតែបង្ហាញភាពញឹមជានិច្ច ព្រោះដំណើរមួយនេះមិនត្រឹមតែបានសប្បាយ តែក៏បានធ្វើបុណ្យទាន និងធ្វើសកម្មភាព ដែលរក្សាវប្បធម៌ប្រពៃណីជាតិផងដែរ។

កម្មវិធី «ស្នាមញញឹមទេសចរណ៍ក្នុងស្រុក» ទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ផ្តួចផ្តើមគំនិតដោយលោក ប៉ាត ផានិត អ្នកផលិតមាតិកា និងក្រុមការងាររបស់គាត់ ព្រមទាំងមានការគាំទ្រដោយមានការគាំទ្រពីសប្បុរសជននានា, សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា, ពុទ្ធិកសមាគមកម្ពុជរដ្ឋ, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង និងសាលាគុនល្បុក្កតោដំបងដែកខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងចែករំលែកក្តីស្រលាញ់ទៅកាន់សហគមន៍។ ជាពិសេស មានការគាំទ្រពីលោក កែវ ពិសិដ្ឋ (សេម) សមាជិកក្រុមប្រឹក្សាភិបាលសមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ហើយដែលជានិពន្ធនាយករង និងជាប្រធានផ្នែកចំណេះដឹងទូទៅនៃបណ្តាញព័ត៌មាន Fresh News ។

អំណោយនានាពីសប្បុរសជន ត្រូវបានយកទៅប្រើប្រាស់ក្នុងកម្មវិធីដែលមានព្រះសង្ឃ និងអ្នកចូលរួមប្រមាណជាង ៤០រូប ចែកអ្នកខ្សត់ខ្សោយ ១០គ្រួសារ នៅភូមិច្រណូក ឃុំច្រណូក ឃុំដា ស្រុកកំពង់លែង ក្នុងបរិវេណប្រាសាទថ្នមប្តី និងប្រគេនព្រះសង្ឃសិក្សានៅសាលាពុទ្ធិកបឋមសិក្សស្វាយរំពារ ១៥អង្គ នៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ក្នុងបរិវេណវត្តស្វាយរំពារ។

នៅក្នុងកម្មវិធីនេះដែរ មានការសម្តែងក្បាច់គុនល្បុក្កតោ ការធ្វើពិធីបួងសួងបែបសាសនា និងការសម្តែងរបាំបុរាណខ្មែរ ភួងនារី នៅបរិវេណប្រាសាទថ្នមប្តី ដែលជាសកម្មភាពលើកស្ទួយវប្បធម៌ប្រពៃណីជាតិ, ការទស្សនាប្រាសាទសក្ល, ការទស្សនាស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន, ការទស្សនាដងទង់បុរាណនៅសម័យអង្គរ ប្រវែង ៣៣ម៉ែត្រ, ការឡើងភ្នំនាងកង្រី ដែលមានកម្ពស់ ៣១០ម៉ែត្រ និងការនិមន្តព្រះសង្ឃឆាន់ថ្ងៃត្រង់ទៀតផង។

លោក ប៉ាត​ ផានិត តំណាងឲ្យក្រុមការងាររៀបចំកម្មវិធីដំណើរកម្សាន្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមយ៉ាងសកម្ម ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ជាតិ អភិរក្សវប្បធម៌ និងបង្ហាញពីសាមគ្គីភាពក្នុងសង្គមឲ្យកាន់តែរីកចម្រើន។ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្រពីស្ថាប័ន និងអាជីវកម្មជាច្រើន រួមមាន៖ សិប្បកម្មសាប៊ូ ប៊ូឃាង, ប៊ីចេង ដា ដា, ឱសថស្ថាន ហាក់សុខសាន្ត, រោងពុម្ព Piseth Silk Screen Shop, ហាងទូរសព្ទដៃ R-Styly Today, ហាងកាហ្វេ Mayura Kaka Oyster ហាងប្រពៃណី​ ព្រមទាំងសប្បុរសជនជាច្រើនទៀត ដែលបានចូលរួមគាំទ្រទាំងថវិកា និងសម្ភារៈ។

ចំណែកលោក លោក សេម ក៏បានឲ្យដឹងថា គំនិតផ្តួចផ្តើមរបស់ក្រុមការងារខាងលើ គឺស្របនឹងចក្ខុវិស័យនៃសមាគមដែលលោកស្ម័គ្រចិត្តធ្វើការ ដែលចង់រួមចំណែកជួយសង្គមតាមលទ្ធភាព និងជួយណែនាំតំបន់ទេសចរណ៍នានានៅស្រុកកំពង់លែង ឲ្យកាន់តែត្រូវបានគេស្គាល់ ខណៈលោកជាអ្នកស្រុកនេះស្រាប់។ ហេតុនេះ លោកក៏បានបរិច្ចាគ ១០០ដុល្លារផងដែរ។ លោក សេម ក៏សូមអរព្រះគុណ និងអរគុណដល់សប្បុរសជន ដែលបានបរិច្ចាគថវិកា និងសម្ភាររួមមាន ព្រះឥន្ទមុនី សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជារដ្ឋ, លោក ងួន វុទ្ធី បេក្ខជនបណ្ឌិត, លោក ឈឹម ធី​ អភិបាលរងស្រុកអង្គរបុរី និងលោក សែមស័ក្តិ សិនា ជំនួយការផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគម មិត្តនិស្សិតបញ្ញវន្តកម្ពុជា។

សូមជម្រាបថា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សម្បូរទៅដោយប្រាសាទបុរាណជាច្រើន រួមមាន ប្រាសាទពណ្ណរាយ ដែលកសាងក្នុងសតវត្សរ៍ទី៩ លើភ្នំពណ្ណរាយ (ភ្នំធ្វើបុណ្យ) មាន ២០៨កាំ និងបែរមុខទៅទិសខាងលិច។ ក្រៅពីនេះ ក៏មាន ប្រាសាទប្រុស (បច្ចុប្បន្នហៅប្រាសាទសក្ល) នៅភូមិកង្កែប និង ប្រាសាទស្រី នៅវត្តប្រាសាទ ឃុំដា ដែលកសាងក្នុងចន្លោះសតវត្សរ៍ទី៨ និងទី៩។ មួយវិញទៀតគឺ ប្រាសាទថ្នមប្តី នៅឃុំដា ដែលកំពុងរងការខូចខាត និងការជីកកកាយរកវត្ថុបុរាណ, ទួលគ្រឹះប្រាសាទនៅភ្នំទេពី, ទួលគ្រឹះបុរាណ នៅមុខវត្តប្រាសាទ, ភ្នំបុរាណដែលជាបាតជើងព្រះសិវៈ នៅឃុំត្រងិល។ ទន្ទឹមនេះ មានតំបន់ទេសចរណ៍ធម្មជាតិ ដូចជា ភ្នំនាងកង្រី ច្រកបាក់ដាវ ទឹកធ្លាក់អូដារ ព្រមទាំងស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន៕