កម្លាំងនគរបាល​ស្រុក​ររមាសហែក ធ្វើ​កិច្ច​សន្យា​អប់រំ​ក្មេងស្រី​៣នាក់ ដែល​បាន​បង្ហោះម៉ូតូ

04-05-2026 15:51

(ស្វាយរៀង)៖ ពលរដ្ឋរាយការណ៍ថា មានករណីក្រុម​ក្មេង​ស្រី​១ក្រុម​ ដែល​បាន​បង្ហោះ​ម៉ូតូ​ រួចយក Video ទៅបង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook នៅចំណុច​បង្ហៀរទឹក​ ​ក្នុងភូមិ​បន្លា​ស្អិត​ ឃុំត្រពាំង​ស្តៅ​ ស្រុក​រមាសហែក កាលពីថ្ងៃទី២ ខែឧសភា​ ឆ្នាំ២០២៦។

ក្រោយពីបានទទួលព័ត៌មានរួចមក​ ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការនគរបាលជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ កាលថ្ងៃ​ទី០៣​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ លោក​វរសេនីយ៍ឯក​ សំ​ សំអុល​ ​អធិការ​នគរបាល​ស្រុក​រមាស​ហែក​ បាន​ដឹក​នាំកម្លាំង​នគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក ស្រាវជ្រាវ និងឃាត់ខ្លួនក្មេងស្រីចំនួន ៣នាក់​។

ចំពោះ​សមត្ថកិច្ច​បានឆ្លើយសារភាពថា ក្រុមខ្លួន ពិតជាបានធ្វើសកម្មភាពបង្ហោះ​ម៉ូតូ​ពិតប្រាកដមែន។

បច្ចុប្បន្ន ​សមត្ថកិច្ចបាន​ធ្វើ​កិច្ច​សន្យា​អប់រំ​ និងអញ្ជើញ​អាណាព្យាបាល​មក​ទទួល​យក ដើម្បីអប់រំ​បន្ត រីឯ​ម៉ូតូ​ប្រព្រឹត្តិ​សកម្មភាព​១គ្រឿង​ ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​ រយៈពេល​៣ខែ ទើប​ប្រគល់​ជូន​វិញ៕