កម្ពុជា-សិង្ហបុរី បន្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តសន្តិសុខស្បៀង និងកាលានុវត្តភាពក្នុងការជំរុញកៀរគរវិនិយោគិនកែច្នៃ និងវិស័យកសិ-ពាណិជ្ជកម្ម
04-05-2026 17:00
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបជាមួយ លោក ស្ទីវិន ផាំង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ដែលទទួលបានការតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំថែមទៀត ការពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្រ្តសន្តិសុខស្បៀង និងកាលានុវត្តភាពក្នុងការជំរុញកៀរគរវិនិយោគិនកែច្នៃ និងវិស័យកសិ-ពាណិជ្ជកម្ម៕












