* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលរាជធានីភ្នំពេញ៖ ហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងចាប់ដៃគូសហការជាមួយឧស្សាហកម្មថ្នាំជក់ អ្នកនាំចូល អ្នកផលិត និងចែកចាយផលិតផលដែលមានជាតិនីកូទីន

04-05-2026 17:18

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំ ស្ដីពីការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងកិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត និងចែកចាយផលិតផលដែលមានជាតិនីកូទីន។

យោងតាមសេចក្ដីណែនាំខាងលើ ដើម្បីអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃនីតិកាលទី៧របស់រដ្ឋសភា ក្នុងគោលបំណងរក្សាបាននូវការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិ និងយុទ្ធោបករណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសរយៈពេលវែង ក៏ដូចជាទប់ស្កាត់ បង្ការ ដោះស្រាយឱ្យបានទាន់ ពេលវេលា និងរក្សាការពារសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសមន្ត្រីរាជការ សិស្ស បុគ្គលិក សិក្សា រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មឯកជននៅរាជធានីភ្នំពេញ ត្រូវអនុវត្តដូចខាងក្រោម៖

១៖ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី សម្រាប់ជក់ គ្រប់ប្រភេទ នៅគ្រប់ទីកន្លែង

២៖ មិនត្រូវចាប់ដៃគូសហការជាមួយឧស្សាហករ ហួសហការជាមួយឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផល មានជាតិនីកូទីន ទោះក្នុងគោលបំណងណាមួយ ជាអាទិ៍ សកម្មភាពសប្បុរសធម៌ ព្រឹត្តិការណ៍កីឡា សិល្បៈផ្សេងៗ

៣៖ មិនត្រូវទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈជាមួយឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផលមានជាតិនីកូទីន

៤៖ មិនអនុញ្ញាតឱ្យផ្តល់ទីតាំង ឬទីធ្លា សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៌របស់ឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផលមានជាតិនីកូទីន។

ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញជុំវិញរាជធានីភ្នំពេញ គ្រប់គ្រឹះស្ថានសាធារណៈ និងឯកជន នៅក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្ត និងផ្សព្វផ្សាយសេចក្តីណែនាំនេះឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖