លោកបណ្ឌិត ស៊ឺន សំ៖ ការលុប MoU 2001 គ្រាន់តែជានយោបាយប្រជាភិថុត របស់លោក អានុទិន (Video inside)

04-05-2026 17:36

(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ការលុប MoU 2001 ជាឯកតោភាគីរបស់ថៃ គ្រាន់តែជានយោបាយប្រជាភិថុតរបស់លោក អានុទិន ដើម្បីទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ការធ្វើនយោបយាប្រជាភិថុត តាមរូបភាពជាតិនិយមដោយលុប MoU 2001 ដែលស្ថិតក្នុងក្របខណ្ឌអន្តរជាតិនេះ វាចំណេញនយោបាយសម្រាប់លោក អានុទិន ប៉ុន្តែវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកេរិ៍្តឈ្មោះរបស់ថៃ នៅលើឆាកអន្តរជាតិ ដែលធ្វើឲ្យគ្រប់គ្នាខ្លាចរអា និងលែងទុកចិត្តថៃ ក្នុងការចុះ MoU ផ្សេងៗជាមួយថៃ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ស៊ឺន សំ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖