អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ៖ ទោះលុប MoU 2001 ក៏ថៃនៅតែត្រូវការក្រុមអ្នកជំនាញ មកជជែកពិភាក្សាទ្វេភាគីជាមួយកម្ពុជាដដែល
04-05-2026 17:41
(ភ្នំពេញ)៖ បញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ទោះថៃលុប MoU 2001 ក៏ថៃ នៅតែមិនអាចចៀសវាងពីការលើកយកបញ្ហានេះមកជជែកពិភាក្សាទ្វេភាគីនោះទេ ម្យ៉ាងវិញទៀត MoU 2001 ត្រូវបានទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ និងក្នុងក្របខណ្ឌច្បាប់សមុទ្រ ឬ UNClOS រួមទៅហើយ ដូច្នេះទោះមានការសើរើឡើងវិញពីថៃ ក៏នឹងមិនអាចទទួលបានលទ្ធផលខុសពីអ្វីដែលមានពីមុននោះដែរ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ ថ្លែងនៅក្នុងកិច្ចពិភាក្សា Fresh Talk។
ទន្ទឹមគ្នានឹងទង្វើរបស់ថៃនេះ លោកបណ្ឌិត នៅតែគាំទ្រជំហររបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលគោរពនូវគោលការណ៍អន្តរជាតិ ច្បាប់អន្តរជាតិ និងមិនបានបំពានទៅលើប្រទេសណាមួយនោះឡើយ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖











