អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ៖ នយោបាយជាតិនិយមជ្រុល ជារឿងគ្រោះថ្នាក់ខ្លាំងបំផុត ដែលអ្នកនយោបាយគួរប្រុងប្រយ័ត្ន (Video inside)
04-05-2026 17:43
(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងកម្ពុជា និងថៃ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈលោកបណ្ឌិតបានមើលឃើញថា ទង្វើរបស់នាយករដ្ឋមន្រ្តីថា លោក អានុទិន កំពុងអនុវត្តន៍ក្នុងបញ្ហាព្រំដែនគោក និងព្រំដែនទឹក ជាមួយកម្ពុជា គ្រាន់តែជាការប្រើប្រាស់នយោបាយប្រជាភិថុត ផ្ដោតលើបបញ្ហាជាតិនិយមជ្រុល ដើម្បីអូសទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋ ដែលមិនបានគិតអំពីផលប៉ះពាល់នូវទំនាក់ទំនងរវាងកម្ពុជា-ថៃ ក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសទាំង២ ដែលធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នានាពេលកន្លងមកនោះ។
ជាមួយគ្នានេះ ក្នុងនាមអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ លោកបណ្ឌិត សង្កត់ធ្ងន់ថា នយោបាយជាតិនិយមជ្រុល គឺជារឿងរសើប និងគ្រោះថ្នាក់បំផុត ដែលអ្នកនយោបាយមិនគួរយកមកប្រើប្រាស់ដើម្បីទាញយកប្រជាប្រិយភាពមួយពេល តែខូចប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់នោះឡើយ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖











