* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីបិទកិច្ចប្រជុំ គណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង រួចគណៈប្រតិភូ បានទៅទស្សនាសារមន្ទីរតេជោសន្តិភាព CMAC

04-05-2026 18:48

(សៀមរាប)៖ កិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃច័ន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង ។
ពិនេះធ្វើនៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា នៃសភាកម្ពុជា សភាប្រើភាសាបារាំង មកពី ១៥ប្រទេស និងតំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (Organisation Internationale de la Francophonie - OIF) ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា និងសភាប្រើភាសាបារាំង។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង (APF) បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំងនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា នៃសភាកម្ពុជា សភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie-APF) មកពី ១៥ប្រទេស និងតំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (Organisation Internationale de la Francophonie - OIF) ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា និងសភាប្រើភាសាបារាំង។

សម្រាប់កិច្ចប្រជុំនេះ ដំណើរការពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដោយផ្តោតលើរបៀបវារៈសំខាន់ៗ ដូចជា៖
- ការអនុម័តសេចក្តីសង្ខេបនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំគណៈកម្មការនយោបាយ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស។
- ការពិនិត្យ និងពិភាក្សាអំពីទោសប្រហារជីវិតនៅក្នុងតំបន់សភាប្រើភាសាបារាំងជាដើម។
- ការពិនិត្យស្ថានភាពនយោបាយក្នុងប្រទេសប្រើភាសាបារាំង។
- បច្ចុប្បន្នភាពរបស់ក្រុមសភាជាតិនីមួយៗ។
- ការពិភាក្សាអំពីតួនាទីរបស់សភាប្រើភាសាបារាំងក្នុងការធ្វើឱ្យមានស្ថិរភាពនៅក្នុងតំបន់និងសកលលោក និងអនុសាសន៍របស់សមាជិកសភា ដើម្បីធ្វើឱ្យសន្តិភាពជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់មកគណៈប្រតិភូ និងតំណាងសមាជិក សមាជិកា នៃសភាកម្ពុជា សភាប្រើភាសាបារាំង ចំនួន ៦៥នាក់ បានទៅទស្សនាសារមន្ទីរតេជោសន្តិភាព នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ខេត្តសៀមរាប ដែលដឹកនាំដោយលោក អ៊ុច បូររិទ្ធ រួចគណៈប្រតិភូបានបន្តដំណើរទៅទស្សនាប្រាសាទអង្គរវត្ត ផងដែរ ។

នៅឯសារមន្ទីរ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអញ្ជើញអមដំណើរគណៈប្រតិភូ និងបានធ្វើបទបង្ហាញជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។ការបោសសម្អាតមីនមិនត្រឹមតែផ្តល់សុវត្ថិភាពដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។ តាមរយៈការទស្សនាពិព័រណ៍ក្នុងសារមន្ទីរ គណៈប្រតិភូទទួលបានជ្រាបអំពីសមិទ្ធផលរបស់អង្គភាពស៊ីម៉ាក់ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ដើម្បីដោះស្រាយវិបត្តិគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅប្រទេសកម្ពុជា។
សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាសក្ខីកម្មនៃរបត់ប្រវត្តិសាស្ត្រ ពី«វាលពិឃាត» មកជា «វាលសន្តិភាព» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការស្តារឡើងវិញនូវសុវត្ថិភាពសហគមន៍ និងការលុបបំបាត់ស្លាកស្នាមសង្រ្គាមនៅកម្ពុជា។ លើសពីនេះ ទីតាំងសារមន្ទីរនេះដើរតួជាមជ្ឈមណ្ឌលអប់រំ និងចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាពទៅកាន់ពិភពលោក ។

សកម្មភាពនៃការមកធ្វើទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាពនេះធ្វើឡើងស្របពេលដែលអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា រដ្ឋសភា សហការជាមួយសភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានរៀបចំសិក្ខាសាលាស្តីពី«ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» និងកិច្ចប្រជុំគណៈកម្មការនយោបាយ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅទឹកដីអង្គរ ខេត្តសៀមរាប។
សូមបញ្ជាក់ថា៖សារមន្ទីរតេជោសន្តិភាព ត្រូវបានកសាងឡើងដើម្បីជានិមិត្តរូបនៃសន្តិភាពពេញលេញ ដែលកម្ពុជាសម្រេចបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ។

សារមន្ទីរតេជោសនិ្តភាពនេះមិនត្រឹមតែជាកន្លែងដាក់តាំងបង្ហាញភស្តុតាងប្រវត្តិសាស្ត្រនៃមហាអាណាចក្រខ្មែរដ៏រុងរឿង និងសោកនាដកម្មនៃសង្គ្រាមរ៉ាំរ៉ៃដែលបានបន្សល់ទុកគ្រាប់មីនរាប់លានគ្រាប់ជាឃាតករលាក់មុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលអប់រំ និងស្រាវជ្រាវសម្រាប់មនុស្សគ្រប់ជំនាន់ ឱ្យយល់ដឹងពីតម្លៃនៃសន្តិភាព និងការលះបង់របស់វីរយុទ្ធជនដោះមីនគ្រប់រូបផងដែរ ៕