* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

04-05-2026 20:03

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយមានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបើកកិច្ចប្រជុំថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ គឺអនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមសំណើរបស់វិស័យឯកជន ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដោយបានស្នើសុំដំឡើងទម្ងន់ផ្ទុកអតិបរមាដល់ ៤៥តោន។

ក្នុងន័យនេះ ការធ្វើវិសោធនកម្មច្បាប់នេះ ត្រូវរៀបចំឡើងនៅក្នុងក្របខណ្ឌនៃ ការសម្រេចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ខាងលើ ហើយក្នុងស្ថានភាពបច្ចុប្បន្ន គួរជៀសវាងការរៀបចំបន្ថែមនូវបទប្បញ្ញត្តិថ្មី ដែលអាចបង្កើតបញ្ហាថ្មីបន្ថែមនៅក្នុងការអនុវត្ត។ ទន្ទឹមនេះ ក្រៅពីជួយសម្រួលដល់ថ្លៃដឹកជញ្ជូនតាមសំណូមពររបស់វិស័យឯកជន ការធ្វើវិសោធនកម្មច្បាប់នេះក៏ត្រូវធានាឱ្យផ្លូវមានអាយុកាលកាន់តែវែង និងអាចប្រើប្រាស់បានយូរ សម្រាប់បម្រើផលប្រយោជន៍សាធារណៈផង និងអាចដោះស្រាយបញ្ហាដឹកជញ្ជូនលើសទម្ងន់ ប្រកបដោយប្រសិទ្ធភាពផង ព្រមទាំងកុំឱ្យបង្កើនបន្ទុកលើសេដ្ឋកិច្ច ថវិកាជាតិ និងអ្នកប្រើប្រាស់ផ្លូវ ពិសេសអ្នកដឹកជញ្ជូនផងដែរ។

បន្ទាប់ពីបានធ្វើការពិភាក្សានិងផ្លាស់ប្តូរមតិយ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចឱ្យក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំសម្អាតសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ស្របតាមស្មារតីនៃការពិភាក្សា និងការសម្រេចរបស់អង្គប្រជុំ ដើម្បីត្រៀមដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ៕