* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងចំនួន៣ ចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពី កិច្ចប្រជុំត្រី-វិស័យលើកទី៦ ស្តីពី កសិកម្ម-ទឹក-ជនបទ

04-05-2026 21:17

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំត្រី-វិស័យលើកទី៦ ស្តីពីកសិកម្ម-ទឹក-ជនបទ ដើម្បីពិនិត្យ វឌ្ឍនភាពការងាររួមគ្នា ពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លេខាធិការ ដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងទាំង៣។

លោករដ្ឋមន្ត្រីទាំង ៣ក្រសួង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមការងារកសិកម្ម-ទឹក-ជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និង វិជ្ជាជីវៈខ្ពស់ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ។

បន្ទាប់ពីស្តាប់របាយការណ៍ និងសំណើរបស់ក្រុមការងារត្រី-វិស័យ លោករដ្ឋមន្ត្រី ទាំង ៣ ក្រសួង បានទទួលស្គាល់ និងឯកភាពនូវចំណុចដូចខាងក្រោម៖
ទី១៖ ក្នុងស្មារតីសហថាមពលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងទាំងបី បានបង្ហាញយ៉ាងច្បាស់នូវការបង្រួបបង្រួមឆន្ទៈតែមួយ ក្នុងការដោះស្រាយ បញ្ហាប្រឈមជាប្រព័ន្ធ ដើម្បីប្រែក្លាយតំបន់ជនបទឱ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។
ទី២៖ វាយតម្លៃខ្ពស់លើរបាយការណ៍វឌ្ឍនភាព ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានដោយ ក្រុមការងារត្រីវិស័យ (កសិកម្ម-ទឹក-ជនបទ)។
ទី៣៖ សម្រេចឯកភាពលើលក្ខខណ្ឌការងារ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអនុវត្តត្រីវិស័យ សម្រាប់ឆ្នាំ ២០២៧-២០៣១ ដើម្បីធានានិរន្តរភាពការងារនាពេលអនាគត។
ទី៤៖ ឯកភាពជម្រុញការអនុវត្តសកម្មភាពរួមគ្នានៅតាមសហគមន៍គោលដៅ និងបន្តចុះសិក្សាស្វែង យល់បន្ថែមអំពីសហគមន៍ដែលមានសក្តានុពលផ្សេងទៀត ដើម្បីពង្រីកវិសាលភាពអនុវត្តក្នុង ជំហានបន្ទាប់។
ទី៥៖ ប្តេជ្ញាខិតខំកៀរគរធនធាន និងស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តផែនការសកម្មភាពត្រីវិស័យ។
ទី៦៖ សនិទានកម្មថវិកា (Budget Rationalization) និងរៀបចំផែនការថវិកា សម្រាប់គាំទ្រដល់ការ អនុវត្តផែនការសកម្មភាពរួមរបស់ក្រុមកាងារត្រីវិស័យ។
ទី៧៖ ឯកភាពដាក់បញ្ចូលទីតាំងដែលមានជនភៀសសឹកស្នាក់នៅ ក្នុងផែនការសកម្មភាពរបស់ក្រុម ការងារត្រី-វិស័យក្នុងគោលដៅលើកកម្ពស់ជីវភាព។
ទី៨៖ ឯកភាពសិក្សាលម្អិតនៅទីតាំងប្រភពទឹកដែលមានលទ្ធភាពសាងសង់ប្រព័ន្ធស្តុកទឹកសម្រាប់ដាំ ស្មៅចំណីគោ។
និងទី៩៖ ឯកភាពចូលរួមវិបស្សនា (Retreat) រួមគ្នាដើម្បីរៀបចំផែនការសកម្មភាពនិងផែនការថវិកា៕