គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដកហូតអាជ្ញាបណ្ណកាស៉ីណូចំនួនពីរ នៅក្រុងប៉ោយប៉ែត ពាក់ព័ន្ធបទល្មើស Online Scams
04-05-2026 21:50
(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៉ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៉ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិន ដែលស្ថិតនៅទីតាំងបរិវេណសានកូ ភូមិ/សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធបទល្មើស Online Scams ។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញ Fresh News ទទួលបាន នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៕
សូមអានសេចក្តីសម្រេចគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា៖







