មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខភរិយា នាយការិយាល័យផែនការ មន្ទីរកសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលកំពុងសម្រាកព្យាបាលក្រោយការសម្រាលបុត្រ
05-05-2026 08:35
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ចុះសួរសុខទុក្ខលោកស្រី ជា សុខលី ភរិយាលោកអនុសេនីយ៍ឯក បេន រដ្ឋា នាយការិយាល័យផែនការ មន្ទីរកសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលក្រោយការសម្រាលកូន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ អ៉ឹម រស្មី ស្ថិតក្នុងភូមិស្នោទី១ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ពិធីនេះមានការចូលរួមពីសំណាក់ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏សូមជូនពរឲ្យលោកស្រី និងទារក មានសុខភាពល្អបរិបូរណ៍ និងមានសេចក្ដីសុខសុភមង្គលជានិច្ច៕



























