* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់

05-05-2026 09:36

(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិតផ្នែកវិស័យកាត់ដេរនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់ ដែលរួមមានប្រទេសស្រីលង្កកា, មីយ៉ាន់មា, បង់ក្លាដេស, ឡាវ, ប៉ាគីស្ថាន, និងឥណ្ឌាជាដើម។ នេះគឺជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ កាលពីពេលថ្មីៗនេះ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៦នេះ ដែលបូកបន្ថែមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផង បានកើនដល់ចំនួន២១០ដុល្លារ ក្នុង១ខែ ហើយប្រសិនបើជាបូករួមនិងអត្ថប្រយោជន៍កាតព្វកិច្ចផ្សេងទៀត គឺប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតផ្នែកវិស័យកាត់ដេរ (កម្ពុជា) មានចំនួនយ៉ាងតិច ២២៧ដុល្លារ ដល់ ២៤០ ដុល្លារអាម៉េរិក ក្នុង ១ខែ ខណៈដែលប្រាក់ឈ្នួលអប្បបរមា នៅប្រទេសស្រីលង្កាមានត្រឹមតែ ៩៧ដុល្លារ, មីយ៉ាន់មា ៩៧ដុល្លារ, បង់ក្លាដេស ១០២ដុល្លារ, ឡាវ ១១៦ដុល្លារ, ប៉ាគីស្ថាន ១៤៣ដុល្លារ, ឥណ្ឌា ១៣២ដុល្លារ ទៅ ១៩២ដុល្លារ, វៀតណាមពី ១៤៨ដុល្លារ ទៅ ២១២ដុល្លារ, ឥណ្ឌូណេស៊ីពី ១៣៨ដុល្លារ ទៅ ៣៤០ដុល្លារ»។

ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក្រៅតែពីការដំឡើងប្រាក់ឈ្នួលគោលជាបន្តបន្ទាប់ជូនបងប្អូនកម្មករនិយោជិតរួចហើយនោះ ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក៏បានបើកការចរចាជាមួយវិស័យឯកជន និងសហជីពដើម្បីផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នឧបត្ថម្ភចំនួន ២,៥០ដុល្លារជូនបងប្អូនកម្មករនិយោជិតក្នុងបរិបទនៃវិបត្តិប្រេងជាសាកលដែលធ្វើឱ្យកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ដែលបានផ្តល់សោហ៊ុយធ្វើដំណើរបន្ថែមដល់កម្មករ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលគោលហើយនោះ ជាមធ្យមកម្មករម្នាក់ក្នុងវិស័យកាត់ដេរទទួលបានប្រាក់ចំណូលប្រមាណក្នុងរង្វង់ ៣០០ដុល្លារបូកទាំងការថែមម៉ោងត្រឹមម៉ោង៦ល្ងាចព្រោះកម្មករនៅកម្ពុជាបច្ចុប្បន្ននេះ ទទួលបានមានប្រាក់អត្ថប្រយោជន៍ទាំងសុខភាព ទាំងគ្រោះថ្នាក់ការងារ និងប្រាក់សោធន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនដែលប្រសើរជាងច្បាប់៕