* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams ដែលជនបរទេសស្នាក់នៅខុសច្បាប់ ៣ទីតាំង នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ៨៩នាក់ និងវត្ថុតាងមួយចំនួនធំ

05-05-2026 12:30

(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានចុះត្រួតពិនិត្យជនបរទេសស្នាក់នៅប្រមូលផ្តុំ និងស្នាក់នៅដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា (Online Scams) ចំនួន ៣ទីតាំង នៅក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៨៩នាក់ និងវត្ថុតាងមួយចំនួនធំ។

សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា ទីតាំងទី១ កាលពីនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២និង០០នាទី ក្រោមការបញ្ជាផ្ទាល់ដោយលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តស្វាយរៀង បានចាត់បញ្ជាឱ្យលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដឹកនាំសម្របសម្រួលនីតិវិធីជាមួយកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចុះត្រួតពិនិត្យផ្ទះវីឡាជួលស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីជនបរទេសស្នាក់នៅប្រមូលផ្តុំ និងស្នាក់នៅដោយខុសច្បាប់ និងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ វត្ថុតាងមួយចំនួនធំ។

*តាំងទី២ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៣និង៣០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តស្វាយរៀង កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះត្រួតពិនិត្យផ្ទះវីឡាជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ១២នាក់ និងវត្ថុតាងមួយចំនួនធំ។ ក្នុងនោះផ្ទះខាងលើ មានជាន់ផ្ទាល់ដីមាន១បន្ទប់ និងកន្លែងទទួលភ្ញៀវចំនួន១ ជាន់ទី១ មាន៥ បន្ទប់។

សមត្ថកិច្ចខេត្តស្វាយរៀងបានបញ្ជាក់ថា ចំពោះទីតាំងទី៣ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង៣០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការចុះត្រួតពិនិត្យទីតាំងបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យាឆនឡាញ​ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៦៧នាក់ ជាជនជាតិវៀតណាម និងវត្ថុតាងមួយចំនួនធំ។ ក្នុងនោះផ្ទះខាងលើ មានចំនួន ១២បន្ទប់ជនសង្ស័យជាជនជាតិវៀតណាម ចំនួន ៦៧នាក់ (ស្រី ១៣នាក់)។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបាននាំយកជនសង្ស័យ និងសម្ភារខាងលើយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ ចំណែកចំណែកឯទីតាំងបានសម្រេចបិទជាបណ្តោះសន្ន៕