* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងទេសចរណ៍ រៀបចំកំណត់ទីផ្សារទេសចរណ៍អាទិភាព ឆ្នាំ២០២៧-២០២៨ ដើម្បីជំរុញកំណើននិងការប្រកួតប្រជែង

05-05-2026 12:43

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសឆ្នាំ២០២៧-២០២៨ ក្រោមប្រធានបទ «ការវាយតម្លៃ និងកំណត់ទីផ្សារទេសចរណ៍អាទិភាព ឆ្នាំ២០២៧-២០២៨»។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចំនួន ៣ រួមមាន៖ ១៖ ស្វែងយល់អំពីនិន្នាការនៃការធ្វើដំណើរក្នុងតំបន់ និងសកលដែលជះឥទ្ធិពលលើតម្រូវការក្នងវិស័យទេសចរណ៍, ២៖ ពិភាក្សាលើបញ្ហាប្រឈមដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែង រួមទាំងការតភ្ជាប់ផ្លូវអាកាសនិងតម្លៃ, និង៣៖ កំណត់ទីផ្សារទេសចរណ៍អាទិភាពសម្រាប់ឆ្នាំ២០២៧-២០២៨។

សិក្ខាសាលាដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, លោក លោកស្រី​ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា, លោក លោកស្រី មកពីសមាគមទេសចរណ៍, អង្គភាពប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), ប្រតិបត្តិករទេសចរណ៍, ក្រុមហ៊ុនអាកាសចរណ៍, និងផ្នែកឯកជនពាក់ព័ន្ធទាំងអស់ សរុបប្រមាណ ២០០នាក់។

រដ្ឋមន្ត្រី ហួត​ ហាក់ បានថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានផ្តល់ការសម្របសម្រួលសព្វគ្រប់បែបយ៉ាងនាពេលកន្លងមក។ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈមោះមុតរបស់ផ្នែកឯកជន នៃមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា ដែលជានិច្ចជាកាលតែងតែរួមសុខ រួមទុក្ខជាមួយគ្នា និងចូលរួមជាកម្លាំងចលករយ៉ាងស្អិតរមួតជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមដំបូលរាជរដ្ឋាភិបាល ដើម្បីស្តារនិងលើកស្ទួយឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។ លោករដ្ឋមន្ត្រីបន្តថា សិក្ខាសាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ និងទាន់សភាពការណ៍ ស្របពេលដែលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងតំបន់ មានការប្រែប្រួលយ៉ាងឆាប់រហ័សទៅកាន់ស្ថានភាពដ៏លំបាក។

ទន្ទឹមនឹងនេះ ការគិតគូរអំពីផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍សម្រាប់ឆ្នាំ២០២៧-២០២៨ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីវិធានការបន្ទាន់ និងយុទ្ធនាការជាក់ស្តែងមួយចំនួនដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ ដើម្បីជំរុញនិងស្តារកំណើនទេសចរនៅគ្រប់រដូវកាល តួយ៉ាដូចជាការទទួលបាននូវគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកភាពឱ្យក្រសួងទេសចរណ៍ បន្តដាក់ចេញនូវ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ (Green Season)» ដែលឆ្នាំនេះ គឺជាឆ្នាំទី២ និងត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២ ខែឧសភា កន្លងទៅ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) រាជធានីភ្នំពេញ។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចផងដែរថា ក្រសួងទេសចរណ៍កំពុងបន្តជំរុញយ៉ាងសកម្មនូវយុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) ដែលទាមទារឱ្យមានស្មារតីខ្មែរជួយខ្មែរ, ខ្មែរជួយសេដ្ឋកិច្ចខ្មែរ, ខ្មែរជួយទេសចរណ៍ខ្មែរ, តាមរយៈការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដែលជាចន្ទល់ដ៏រឹងមាំមួយក្នុងការទ្រទ្រង់ និងបន្តរក្សានូវនិរន្តរភាពអាជីវកម្មរបស់បងប្អូនប្រតិបត្តិករទេសចរណ៍នារដូវកាលនេះ។

រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយនៃការផ្តល់ការលើកលែងទិដ្ឋាការ (Visa Exemption) ដល់ប្រជាជនចិនរយៈពេល ១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងរយៈពេល ៤ខែ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ពោលគឺនៅក្នុងរដូវកាលបៃតងនេះ ដើម្បីស្រូបទាញលំហូរទេសចរចិន ដែលជាទីផ្សារដ៏ធំសម្បើមឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕