* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ខូយ រីដា ទទួលបច្ច័យ ២,០០០ដុល្លារ ពីព្រះគ្រូចៅអធិការវត្តបាកាន ដើម្បីរួមចំណែកកសាងអគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ កម្ពស់៥ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

05-05-2026 12:51

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានទទួលបច្ច័យចំនួន ២,០០០ដុល្លារ (ពីរពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ពីព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន។ ថវិកានេះ ទទួលបានតាមរយៈសទ្ធាជ្រះថ្លារបស់ម្ចាស់ដើមទាន ប្រធានដើមបុណ្យ និងពុទ្ធបរិស័ទទូទៅ ដើម្បីរួមចំណែកក្នុងមហាកុសលសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ព្រះតេជគុណ ឡាយ កន បានបង្ហាញនូវទឹកព្រះទ័យមេត្តាធម៌យ៉ាងខ្ពង់ខ្ពស់ តាមរយៈការខិតខំគៀងគរបច្ច័យ ពីសប្បុរសជន និងពុទ្ធបរិស័ទ ដើម្បីចូលរួមក្នុងគម្រោងអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងខេត្ត។ ព្រះអង្គបានបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីជាគុណប្រយោជន៍ដ៏ចាំបាច់ សម្រាប់ផ្តល់កន្លែងសម្រាកព្យាបាលដ៏សមរម្យ និងទំនើប ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាសុខភាព។

ក្នុងឱកាសនោះ លោក ខូយ រីដា បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេនចំពោះព្រះតេជគុណ ឡាយ កន ដែលជានិច្ចកាលតែងតែរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងកិច្ចការមនុស្សធម៌ និងការអភិវឌ្ឍ។ លោកបានសង្កត់ធ្ងន់ថា៖ "ការកសាងសមិទ្ធផលលើវិស័យសុខាភិបាលនាពេលនេះ គឺជាការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងលើកកម្ពស់សុខុមាលភាពប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងវៃឆ្លាតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អគារកម្ពស់ ៥ជាន់នេះ គឺជាសម្បត្តិជាតិដ៏មានតម្លៃ ដែលនឹងបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋជារៀងរហូតទៅ។"

សូមបញ្ជាក់ថា អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នេះ មានទំហំ បណ្តោយ ៥៤ម៉ែត្រ x ទទឹង ២២ម៉ែត្រ កម្ពស់ ៥ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ គម្រោងដ៏ធំធេងនេះ កើតចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ រួមជាមួយ ព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

បច្ចុប្បន្នគម្រោងនេះបានដំណើរការសាងសង់ ដែលប្រព្រឹត្តទៅតាមដំណាក់កាល ជាមួយនឹងការកែសម្រួលប្លង់ស្ថាបត្យកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ រដ្ឋបាលខេត្តក៏សង្ឃឹមយ៉ាងមុតមាំថា សប្បុរសជននានានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រតាមកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ លេចចេញជារូបរាង និងផ្តល់សេវាសុខាភិបាលកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល៕