រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមប្រគល់អំណោយសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា

05-05-2026 12:53

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧១ឆ្នាំ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

អំណោយសប្បុរសធម៌រួមមាន៖ អង្ករ ២តោន, មី ១០០កេស, ទឹកសុទ្ធ ៥០០កេស/យួរ, មុង ចំនួន៣០, ភួយ ចំនួន៣០ និងឃីតសម្លៀកបំពាក់ ចំនួន៥០ឃីត ប្រគល់ជូនកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ឆ្នាំ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»