* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការបើកផ្លូវច្រាំងស្ទឹងពោធិ៍សាត់ និងប្រកាសពីសមិទ្ធផលថ្មីៗជាច្រើន ក្នុងក្របខណ្ឌអភិវឌ្ឍន៍ក្រុង

05-05-2026 12:54

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្ទីរជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យសកម្មភាពត្រាស់ស្សេរឈូសឆាយ តភ្ជាប់បើកផ្លូវច្រាំងស្ទឹងពីម្ខាងទៅម្ខាង ស្ថិតក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ បន្ទាប់ពីកិច្ចដំណើរការរំដោះ និងដោះស្រាយគោលនយោបាយផលប៉ះពាល់ត្រូវបានបញ្ចប់ជាស្ថាពរ។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នោះ លោក ខូយ រីដា បានមានប្រសាសន៍លើកឡើងថា ការសម្រេចតភ្ជាប់បើកផ្លូវច្រាំងស្ទឹងនេះ គឺជាជំហានដ៏សំខាន់ ក្នុងការលើកកម្ពស់សោភ័ណភាពក្រុង និងបម្រើដល់ផលប្រយោជន៍សាធារណៈ។ លោកបានបញ្ជាក់ថា ចំពោះសំណង់ធារាសាស្ត្រក្បាលហុង នៃគម្រោងគ្រប់គ្រងធនធានទឹកបញ្ចូលគ្នា ដែលទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺបានដោះស្រាយសំណងជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់រួចរាល់អស់ហើយ ដោយតម្លាភាព និងយុត្តិធម៌។

លោកអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងការងារដោះស្រាយគោលនយោបាយ ក្នុងអាណត្តិដឹកនាំជាង ៣ឆ្នាំកន្លងមកនេះ ទោះបីជាកន្លងមកមានបងប្អូនមួយចំនួនតូចមានការមិនសប្បាយចិត្តខ្លះក្តី ប៉ុន្តែក្រោយពីការអភិវឌ្ឍលេចចេញជារូបរាង ពួកគាត់មានភាពត្រេកអរ និងចូលរួមយ៉ាងសកម្ម។ បងប្អូនដែលរងផលប៉ះពាល់ ត្រូវបានអាជ្ញាធររៀបចំឱ្យទៅរស់នៅទីតាំងថ្មី ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ (ទឹក-ភ្លើង) មានប្លង់កម្មសិទ្ធិស្របច្បាប់ ហើយខេត្តក៏ត្រៀមសាងសង់កូនផ្សារតូចមួយនៅទីនោះ ដើម្បីជួយសម្រួលដល់ការប្រកបរបរទទួលទានប្រចាំថ្ងៃផងដែរ។

ក្រៅពីសមិទ្ធផលច្រាំងស្ទឹង លោក ខូយ រីដា ក៏បានបង្ហើបពីគម្រោងយុទ្ធសាស្ត្រនាពេលខាងមុខ ដើម្បីប្រែក្លាយមុខមាត់ខេត្តពោធិ៍សាត់ ឱ្យកាន់តែទាក់ទាញ រួមមាន៖ ការសាងសង់វិមានឯករាជ្យ, ការរៀបចំសួនវិមានឈ្នះ-ឈ្នះ និងការសាងសង់រង្វង់មូលទេពឧកញ៉ា ឃ្លាំង មឿង ក្នុងគោលបំណងរំលឹកគុណូបការៈបុព្វបុរសស្នេហាជាតិ និងបង្កើនភាពទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងថ្ងៃដដែលនោះដែរ លោកអភិបាលខេត្ត ក៏បានអនុញ្ញាតឱ្យក្រុមសិល្បករ សិប្បការិនី ដឹកនាំដោយលោក តាន់ គឹមសួរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់រងចាំសាលាខេត្ត ក្នុងបេសកកម្មខ្លី ចុះមកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ លោកបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងសង្កត់ធ្ងន់ថា សកម្មភាពនេះឆ្លុះបញ្ចាំងពីឧត្តមគតិស្នេហាជាតិខ្ពស់ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យក្លាយជា "មាសបៃតង" ដើម្បីសេដ្ឋកិច្ចជាតិ និងការរីកចម្រើនរបស់សហគមន៍មូលដ្ឋាន៕