* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំបន្ត របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ (Video inside)

05-05-2026 14:10

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) នាព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤-២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ សណ្ឋាគារ សាន់ & មូន រីវើសាយ។

នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានសម្តែងនូវអារម្មណ៍ពេញចិត្ត និងរីករាយក្រៃលែងក្រោយពីបានឃើញសមិទ្ធផលជាច្រើនដែលគណៈកម្មាធិការខិតខំបំពេញដើម្បីលើកកម្ពស់ការគោរពសីលធម៌សង្គម ការឱ្យតម្លៃស្ត្រី ការអប់រំដល់កូនខ្មែរជំនាន់ក្រោយឱ្យចេះគោរព ថែរក្សា និងការពារវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ជាពិសេសការទប់ស្កាត់សកម្មភាពទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែររួមទាំងសីលធម៌សង្គមខ្មែរ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា «ការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ គឺជាការងារដែលទាមទារនូវភាពអត់ធ្មត់ ភាពទន់ភ្លន់ ប៉ុន្តែត្រូវតែមានភាពម៉ឺងម៉ាត់ និងបន្តធ្វើជាប្រចាំ ហើយជាការងារដែលត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពីគ្រួសាររហូតដល់ស្ថាប័នរដ្ឋ និងសង្គមទាំងមូល»។

លោកជំទាវបណ្ឌិត បានបន្តថាស្ត្រីជាមាតាគឺជាអ្នកផ្ដល់ចំណេះដឹង សីលធម៌ និងសុជីវធម៌ដំបូងបង្អស់ដល់បុត្រធីតា ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងអ្នកដឹកនាំល្អៗសម្រាប់ប្រទេសជាតិ។ ស្ត្រីបង្ហាញពីភាពអត់ធ្មត់ និងការលះបង់ខ្ពស់បំផុត ក្នុងការមើលថែគ្រួសារ និងផ្ដល់កម្លាំងចិត្តដល់ស្វាមីដែលបំពេញភារកិច្ចនៅជួរមុខ ដើម្បីឱ្យពួកគាត់មានចិត្តស្ងប់ក្នុងនាមជាអ្នកការពារជាតិ។

ឆ្លៀតក្នុងឱកាសនោះស្ត្រីទី១នៃកម្ពុជា បានអំពាវនាវតារាល្បីៗ អ្នកផលិតមាតិកាទាំងអស់ (Influencer, MMO)ជាពិសេសអ្នកដែលមានឥទ្ធិពលលើបណ្ដាញសង្គម ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ចូលសារអប់រំ ចរិយាធម៌ និងសុជីវធម៌ ទៅក្នុងវីដេអូរបស់ខ្លួន និងអំណាចនៃសម្លេង និងរូបភាព នេះក្នុងផ្លូវវិជ្ជមាន ដើម្បីកសាងសង្គមមួយដែលមានសីលធម៌ល្អ និងជួយតម្រង់ទិសយុវជនជំនាន់ក្រោយឱ្យដើរលើផ្លូវដែលត្រឹមត្រូវ។

លោកជំទាវបណ្ឌិតបានបន្តថា «អ្នកផលិតមាតិកាត្រូវចងចាំថា ខ្លួនគឺជា "គំរូ" ដែលមានឥទ្ធិពលខ្លាំងលើសង្គម ព្រោះមានមនុស្សរាប់ម៉ឺន រាប់លាននាក់កំពុងតាមដានមើល ហើយក្មេងៗប្រៀបដូចជា "ក្រដាសស" ដែលងាយនឹងស្រូបយក និងធ្វើតាម (Copy and Paste) រាល់សកម្មភាពដែលពួកគេបានឃើញ មិនថាជាចំណុចល្អ ឬអាក្រក់នោះទេ។ ដូច្នេះត្រូវជៀសវាងការប្រើពាក្យអសុរោះ (អញ-ហ្អែង) ការស្លៀកពាក់ហួសហេតុ, ការសម្ដែងភាពស្និទ្ធស្នាលរវាងកុមារដែលមិនសមរម្យ និងការបង្ហាញសកម្មភាពអវិជ្ជមានដូចជាការជក់បារី ឬការបង្ហោះម៉ូតូជាដើម»។

ទន្ទឹមនឹនេះលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានឱ្យដឹងថាសន្និបាតនេះរៀបចំឡើងជារៀងរាល់ ២ឆ្នាំម្តងក្នុងគោលបំណងបូកសរុបលទ្ធផល សមិទ្ធផលការងាររបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលសម្រេចបានក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។

លោកជំទាវកិត្តិបណ្ឌិ បានបន្តថានៅឆ្នាំ ២០២៤-២០២៥ នេះ គណៈកម្មាធិការជាតិដែលមានសមាសភាពអន្តរក្រសួង ស្ថាប័ន ដែលមានចំនួន ១៧ ក្រសួង ស្ថាប័ន បានដឹកនាំ និងសម្របសម្រួលការងារជាមួយក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ រួមគ្នាអនុវត្តភារកិច្ចរបស់ខ្លួនតាម TOR (Terms of Reference) របស់ខ្លួន រួមទាំងសកម្មភាពឆ្លើយតបអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអនុសាសន៍របស់លោកជំទាវបណ្ឌិត ប្រធានកិត្តិយស ដែលបានលើកឡើងក្នុងសន្និបាតឆ្នាំ ២០២៤៕