* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ការដកខ្លួនពី MoU ឆ្នាំ២០០១ ជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្រ​របស់​កម្ពុជានោះទេ (Video  inside)

05-05-2026 14:27

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចចាកចេញជាឯក តោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU2001)។ បើទោះបីជាយ៉ាងណា ការដកខ្លួនជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែន​សមុទ្រ​​​របស់​កម្ពុជានោះទេ។

នៅថ្ងៃនេះគណៈរដ្ឋមន្ត្រីថៃ បានអនុម័តនូវសេចក្តីសម្រេចស្ដីពីការបញ្ចប់​នូវអនុស្សា​រណៈ​យោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្រ​រួមគ្នារ​វាង​កម្ពុជា និងថៃ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា អនុស្សារណៈយោគ​យល់គ្នាឆ្នាំ២០០១ នេះគឺជាក្របខណ្ឌតែមួយ​គត់រវាង​ប្រទេស​ទាំងពីរ ដើម្បីដោះស្រាយ​ដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាទាមទារ ត្រួតគ្នាក្នុងដែន​សមុទ្រ​រវាង​កម្ពុជា និងថៃ ក៏ដូចជាដោះស្រាយ​បញ្ហាព្រំដែន​សមុទ្ររវាងប្រទេសទាំងពីរ។

«កម្ពុជា​ចាត់​ទុកថាការបញ្ចប់ ឬក៏ការដកខ្លួនចេញ​ពី​អនុស្សាណៈឆ្នាំ២០០១ នេះគឺជាការ​ដើរចេញ​ពី​ឆន្ទៈនយោ​បាយដែលសម្រេចឱ្យ​ប្រទេស​យើងទាំងពីរ​កំណត់នូវក្របខណ្ឌ​មួយ​ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើ​ច្បាប់​អន្តរជាតិ នូវបញ្ហាដូចបាន​ជម្រាបជូនខាងលើពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាផង និងការដោះស្រាយបញ្ហា​ព្រំដែន​សមុទ្រជាមួយគ្នាផង»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខការទូតកម្ពុជា តាមរយៈសេចក្តីថ្លែអការណ៍បន្ទាន់មួយនៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាសម្ដែងការសោកស្ដាយជាថ្មីម្ដងទៀត ចំពោះ​ការសម្រេចចិត្តនេះ។​

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាការឆ្លើយ​តបទៅ​នឹងការបញ្ចប់នៅអនុ​ស្សា​​​រណៈឆ្នាំ២០០១ នេះកម្ពុជា មិនមានជម្រើស​អីប្រសើរ​ជាងការផ្ដើមគំនិតជំរុញ​នូវ​យន្ត​ការផ្សះផ្សារដោយបង្ខំក្រមអនុសញ្ញាអង្គការសហជាតិស្ដីពីច្បាប់សមុទ្រ ដែលបាន​សម្រេច​នៅឆ្នាំ១៩៨២។

លោក ប្រាក់ សុខុន បានបញ្ជាក់ថា ការសម្រេចជ្រើសរើសយកយន្តការផ្សះ​ផ្សារដោយប​ង្ខំ​​ក្រម UNCL​OS ជាការបញ្ជាក់សារ​ជា​ថ្មី​នូវការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះ​ស្រាយគ្រប់វិវាទ​ទាំង​អស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី និងផ្អែកទៅលើច្បាប់​អន្តរជាតិ៕