* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត កៅ ថាច ប្រាប់យុវជនក្នុងស្រុកខ្សាច់កណ្តាលថា «ការបែកបាក់សាមគ្គីភាពជាតិ ធ្វើឲ្យជាតិខ្សោយ និងសូមឲ្យបន្តការជឿជាក់លើរាជរដ្ឋាភិបាល»

05-05-2026 15:05

(កណ្ដាល)៖ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល​ និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅក្នុងពិធីបើកការប្រកួតកីឡានោះ ក៏មានការចូលរួមពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក, គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស ចលនាយុវជនឃុំទាំង១២ សរុបចំនួន ៦៤៦នាក់។

លោកបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនោះថា ការរៀបចំកម្មវិធីប្រកួតកីឡានៅថ្ងៃនេះ គឺដើម្បីឲ្យយុវជនលេងកីឡា ប្រកបដោយសាមគ្គីភាព ភាតរភាព និងភាពសប្បាយរីករាយ ជាថ្មីម្តងទៀត បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួច ដែលបង្ហាញពីមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់យុវជន នៅក្នុងស្រុកខ្សាច់កណ្តាលតែម្តង។

លោកបណ្ឌិតបានរំលឹកថា ការបែកបាក់សាមគ្គីភាពជាតិ ធ្វើឲ្យជាតិយើងខ្សោយ ពោលតាមប្រវត្តិសាស្ត្របង្ហាញថា ក្រោយការបែកបាក់នៅសម័យអង្គរ រយៈពេល៥០០ឆ្នាំមកនេះ ធ្វើឲ្យខ្មែរខ្សោយ ហេតុដូច្នេះហើយយុវជនយើងត្រូវចាំថា សាមគ្គីភាពផ្ទៃក្នុងជាកម្លាំងនាំមកនូវជ័យជំនះ​ និងការអភិវឌ្ឍ​ ហើយក៏ផ្សារភ្ជាប់ជាមួយនឹងការលេងកីឡានេះឯង។

លើសពីនេះ លោកបណ្ឌិត បានបន្ថែមថា ការលេងកីឡាបង្ហាញពីជីពចររស់រវើកនៃជាតិយើងដែរ មានន័យថា ទោះបីជាមកដល់ពេលនេះ ប្រទេសយើងជួបបញ្ហាសង្រ្គាមឈ្លានពាន ពីភាគីថៃ ប៉ុន្តែដំណើរការសេដ្ឋកិច្ច និងសង្គមជាតិយើងនៅដំណើរការល្អ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​។

លោកបានប្រាប់ដល់ប្អូនៗ បន្តការជឿជាក់លើរាជរដ្ឋាភិបាលយើង ជាពិសេសយុវជនយើង ដែលជាសសរទ្រូង និងជាកម្លាំងដ៏រឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ នឹងជាឃឿនការពារជាតិមួយមិនអាចខ្វះបាន៕