* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្រ្តីអាយុ៧២ឆ្នាំម្នាក់ ទទូចឲ្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំជួយអន្តរាគមន៍បញ្ចប់រឿងក្តី ក្រោយកូនប្រសាលួងលោមយកប្រាក់គាត់ ៧ម៉ឺនដុល្លារ តែមិនព្រមសង

05-05-2026 15:13

(ត្បូងឃ្មុំ)៖ អ្នកស្រី ហេង សុខឃឹម អាយុ៦២ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទទូចឲ្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំជួយអន្តរាគមន៍បញ្ចប់រឿងក្តី ក្រោយកូនប្រសាប្រុសលួងលោមយក ប្រាក់គាត់៧ម៉ឺនដុល្លារ តែមិនព្រមសងតាំងពីអំឡុឆ្នាំ២០២១ ជាហេតុធ្វើឲ្យគាត់ពិបាករស់នៅដោយសារត្រូវការលុយជាចាំបាច់ ដើម្បីព្យាបាលជំងឺប្រចាំកាយ និងការចាយវាយប្រចាំថ្ងៃទៀតផង។

យោងតាមព័ត៌មាន និងឯកសារផ្លូវច្បាប់មួយចំនួនដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦, អ្នកស្រី ហេង សុខឃឹម បានកូនប្រសាប្រុសម្នាក់ឈ្មោះ គាន លាងហ៊ត់ ហើយកាលពីអំឡុង ឆ្នាំ២០២១ កូនប្រសារូបនេះ បានលួងលោមឲ្យគាត់បាញ់លុយនៅក្នុងកុងរួមចំនួន ៧ម៉ឺនដុល្លារដែលជាលុយលក់ដី ឲ្យដាក់កុងរបស់កូនប្រសាក្រោមហេតុផលថា ដាក់នៅធនាគារផ្សេង ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ប៉ុន្តែធាតុពិតកូនប្រសា បានយកលុយទាំងនេះ ទៅប្រើប្រាស់ឯកជនផ្ទាល់ខ្លួន មិនបានប្រគល់ជូនគាត់ទេរហូតមកដល់ពេលនេះ។

ក្រោយកូនប្រសាលួងលោមយកលុយទាំងនេះ អ្នកស្រី ហេង សុខឃឹម បានសម្រេចដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្តត្បូងឃ្មុំ រហូតតុលាការបានដំណើរនីតិវិធី ហើយបានសម្រេចផ្តន្ទោទោសកូនប្រសាដាក់ពន្ធនាគារ និងបង្គាប់ឲ្យសងប្រាក់ជូនអ្នកស្រីទៀតផង។ តែការប្តឹងទាស់របស់កូនប្រសា បានធ្វើបន្តទៀតតាមនីតិវិធី រហូតលោកអាចនៅក្រៅឃុំបាន តែលុយចំនួន៧ម៉ឺនដុល្លារនេះ មិនទាន់សងមកម្តាយក្មេកនោះទេ។

តាមសេចក្តីរាយការណ៍, នៅពេលនេះសំណុំរឿងក្តីកំពុងស្ថិតនៅក្នុងដំណាក់កាលសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដើម្បីបន្តដំណើរការ។ អ្នកស្រីមានជំនឿថា សាលាឧទ្ធរណ៍នឹងជួយអន្តរាគមន៍បញ្ចប់រឿងក្តី និងដោះស្រាយបញ្ចប់ជម្លោះរឿងលុយកាក់នេះជាមួយកូនប្រសាឲ្យចប់ ដើម្បីអាចទទួលបានលុយត្រឡប់មកវិញ។

អ្នកស្រី ហេង សុខឃឹម ដែលជាស្រ្តីមេម៉ាយ ក្រោយប្តីស្លាប់កាលពីឆ្នាំ២០១៦។ គាត់មានកូនស្រីច្បងឈ្មោះ វ៉ា សុគន្ធី ដែលមានប្តីឈ្មោះ គាន លាងហ៊ត់។ ក្រោយប្តីទទួលមរណភាពស្ត្រីមេម៉ាយរូបនេះ ដែលមានវ័យចាស់ជរា ទើបហៅកូនស្រីច្បងឈ្មោះ វ៉ា សុគន្ធី មករស់នៅជាមួយគ្នា និងប្តីរបស់នាងឲ្យជួយប្រកបអាជីវកម្មខ្សាច់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងចិញ្ចឹមគាត់ជាម្តាយចាស់ជរា។

នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ អ្នកស្រីបានលក់ដីមួយកន្លែងក្នុងតម្លៃសរុបចំនួន ១៣០.០០០$។ ក្រោយពីបានទទួលប្រាក់មួយចំនួនជាប្រាក់សុទ្ធ អ្នកស្រីបានបង្កើតគណនីធនាគាររួមគ្នាជាមួយកូនប្រសាឈ្មោះ គាន លាងហ៊ត់ និងបានដាក់ប្រាក់ចំនួន ៩៥.០០០ដុល្លារនៅធនាគារអេស៊ីលីដា។

ក្រោយមកស្រាប់តែកូនប្រសាឈ្មោះ គាន លាងហ៊ត់ បានប្រើល្បិចលួងលោមគាត់ធ្វើការផ្ទេរប្រាក់ចំនួន ៧០.០០០ដុល្លារ ពីគណនីរួមទៅកាន់គណនីផ្ទាល់ខ្លួនក្រោម ហេតុផលថាដាក់នៅធនាគារផ្សេង បានការប្រាក់ខ្ពស់ជាង ដោយឲ្យគាត់ផ្តិតមេដៃលើឯកសារធនាគារដើម្បីអាចដកប្រាក់បាន។ ប៉ុន្តែរហូតមកដល់ពេលនេះ គាត់មិនដែលបានទទួលការប្រាក់ និងលុយពីពីឈ្មោះ គាន លាងហ៊ត់ នោះទេ។

ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីកូនប្រសាឈ្មោះ គាន លាងហ៊ត់ បាននៅឡើយទេ ត្រឹមម៉ោងចេញផ្សាយនេះ៕