ឌីឌីដា ណែនាំពីវារីអគ្គិសនី៣កន្លែង នៅតាមបណ្ដោយស្ទឹងតាតៃ នៃប្រទេសកម្ពុជា (Video inside)

05-05-2026 15:18

(ភ្នំពេញ)៖ នៅតាមបណ្ដោយដងស្ទឹងតាតៃ នៃប្រទេសកម្ពុជា បច្ចុប្បន្នមានគម្រោងវារីអគ្គិសនីចំនួន៣ កំពុងដំណើរកាផលិតអគ្គិសនី និងសាងសង់ថ្មី ដោយនៅក្នុងនោះមានដូចជា ទំនប់វារីអគ្គិសនីស្ទឹងតាតៃ ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ និងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើដែលកំពុងដំណើរការសាងសង់ ហើយគ្រោងបើកដំណើរការនៅឆ្នាំ២០២៩ខាងមុខ។ ខណៈគម្រោងនេះជាគម្រោងដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលចាយទុនវិនិយោគជិត១ពាន់លានដុល្លារអាមេរិក។

ដើម្បីជ្រាបពីលក្ខណៈពិសេសនៃទំនប់វារីអគ្គិសនីទាំង៣ នៅតាមបណ្ដោយស្ទឹងតាតៃ នៃប្រទេសកម្ពុជា ឌីឌីដា នឹងបង្ហាញជូនប្រិយមិត្តអំពី តួនាទីនិងមុខងារពិសេសផ្សេងដោយឡែកៗពីគ្នា នៃទំនប់វារីអគ្គិសនីទាំង៣ដូចតទៅ៖

តោះចាប់ផ្ដើមពីស្ថានីទី១ វាអគិ្គសនីស្ទឹងតាតៃ បានដាក់ឲ្យដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៥ វីរាអគិ្គសនីនេះមានសមត្ថភាពផលិតអគ្គិសនីប្រចាំឆ្នាំប្រមាណ ៨៥៨លានគីឡូវ៉ាត់ម៉ោង ដែលផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាពទៅកាន់បណ្ដាញអគ្គិសនីជាតិ។ បន្ទាប់នេះគឺវារីអគ្គិសនីស្តឹងតាតៃលើ ជាគម្រោងទំនប់បណ្ដាក់គ្នាបន្ថែមស្ថិតនៅផ្នែកខាងលើនៃទំនប់វារីអគិ្គសនីស្ទឹងតាតៃ តួនាទីចំបងរបស់ទំនប់នេះគឺការគ្រប់គ្រងបរិមាណលំហូរទឹកក្នុងស្ទឹងតាតៃ។ តួយ៉ាងការស្តុកទឹកទុកបំពេញបន្ថែមលំហូរទឹកតាមបណ្ដោយដងស្ទឹងនារដូវប្រាំង នៅពេលដែលការសាងសង់គម្រោងនេះបានបញ្ចប់ការដាក់ឲ្យដំណើរការរួមគ្នានៃអាងស្តុកទឹកទាំងពីរនេះនឹងជួយបង្កើនសមត្ថភាពផលិតរបស់វារីអគ្គិសនីស្ទឹងតាតៃ ពិសេសក្នុងរដូវប្រាំង។

ខណៈពេលដែលកំពុងដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងទឹកជំនន់គម្រោងទី៣ គឺវារីអគិ្គសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ គម្រោងនេះមានអាងស្តុកទឹកចំនួនពីរគឺនៅផ្នែកខាងលើនិងផ្នែកខាងក្រោម បំពាក់ដោយម៉ាស៊ីន ដែលមានទូបីនអាចផលិតអគ្គិសនីនិងបូមទឹកបាន ដោយបូមទឹកពីស្ទឹងកែបដែលជាអាងស្ទុកទឹកខាងក្រោមក៏ជាអាងស្ទុកទឹករបស់វារីអគ្គិសនីស្ទឹងតាតៃលើផងដែរ។ គោលការណ៍ដំណើរការរបស់គម្រោងនេះគឺសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់នៅពេលដែលតម្រូវការអគ្គិសនីចុះទាបថាមពលអគ្គិសនីដែលនៅសល់ពីការប្រើប្រាស់ត្រូវបានយកទៅបូមទឹកបំពេញអាងស្តុកទឹកផ្នែកខាងលើ។

នៅពេលដែលតម្រូវការអគ្គិសនីកើនខ្ពស់ទឹកនៅក្នុងអាងស្តុកផ្នែកខាងលើនឹងត្រូវបានទម្លាក់ចុះវិញ ដើម្បីផលិតអគ្គិសនី ជាមួយនិងអនុភាពដំឡើង១០០០មេហ្កាវ៉ាត់ គម្រោងនេះនឹងបំពេញមុខងារសំខាន់គាំទ្រដល់បណ្ដាញអគ្គិសនីជាតិរបស់ប្រទេសកម្ពុជា រួមមានការជួយផ្គត់ផ្គង់អគ្គិសនីនៅពេលតម្រូវការកើនឡើងខ្ពស់ និងជួយប្រើប្រាស់អគ្គិសនីនៅពេលតម្រូវការចុះទាប។ ការស្តុកថាមពល និងគាំទ្រដល់ការអភិវឌ្ឍថាមពលថ្មីបន្ថែម។

គម្រោងនេះមានទន់វិនិយោគសរុបប្រមាណ ៩៩៦លានដុល្លារអាមេរិកដោយប្រើរយៈពេលសាងសង់សរុប ៦០ខែ។ នៅខែតុលា ឆ្នាំ២០២៣ គម្រោងនេះត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីគម្រោងអាតិភាពដំណាក់កាលទី៣ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគនិងសមត្ថភាពផលិតរវាងប្រទេសចិននិងប្រទេសកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២៥ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងកិច្ចព្រមព្រៀងលើគម្រោងវារីអគិ្គសនីបូមទឹកស្តុកទុក និងកិច្ចព្រមព្រៀងជួលទីតាំងគម្រោងជាមួយក្រសួងរ៉ែនិងថាមពលនៃព្រះរាជាណាចក្រកម្ពុជានិងអគិ្គសនីកម្ពុជា ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំងប្រទេសចិន។

វារីអគិ្គសនីទាំង៣នេះ នឹងធ្វើការរួមគ្នាដោយច្របាច់បញ្ចូនការផលិតថាមពលអគ្គិសនីការគ្រប់គ្រងលំហូរទឹកជាដំណាក់ៗ និងការស្តុកថាមពល ដើម្បីបង្កើនស្ថិរភាពបណ្ដាញអគ្គិសនីជាតិឲ្យកាន់តែល្អប្រសើរក៏ដូចជាបង្កើនអត្រាប្រើប្រាស់ថាមពលស្អាត គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពោលឲ្យកាន់តែរឹងមាំសម្រាប់ប្រទេសកម្ពុជា៕