* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សំណូមពរដល់សិល្បករ-សិល្បការីនី បង្កើតមាតិកាមានអត្ថន័យអប់រំល្អៗ និងគំនិតវិជ្ជាឱ្យបានកាន់តែច្រើន ដើម្បីជួយដល់សង្គមជាតិ (Video inside)

05-05-2026 15:56

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) បានថ្លែងសំណូមពរដល់សិល្បករ-សិល្បការីនី បង្កើតមាតិកាមានអត្ថន័យអប់រំល្អៗ និងគំនិតវិជ្ជាឱ្យបានកាន់តែច្រើន ដើម្បីជួយដល់សង្គមជាតិ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដូចនេះ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤-២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ សណ្ឋាគារ សាន់ & មូន រីវើសាយ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងបញ្ជាក់ថា «សិល្បករ សិល្បការនីរបស់យើង គឺមានឥទ្ធិពលច្រើនខ្លាំងមែនទែនទៅលើក្មេងៗ នៅក្នុងសង្គមយើងបច្ចុប្បន្ន ហើយខ្ញុំដឹងថា សិល្បករ សិល្បការនីរបស់យើង គឺបង្កើតមាតិការនៃការអប់រំ គឺបានច្រើនអ្នក follow សូម្បីនាងខ្ញុំក៏មាន share វីដេអូពួកគាត់មួយចំនួនដែរ ដូចនេះនាងខ្ញុំសុំឲ្យប្អូនសុំជួយផ្សព្វផ្សាយ ធ្វើម៉េច គឺបង្កើតនូវមាតិកាទាំងឡាយណា ដែលផ្ដល់នូវការអប់រំ ផ្ដល់នូវគំនិតវិជ្ជមានដល់អ្នកដែលតាមដានរបស់ប្អូន»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានបញ្ជាក់ដែរថា សំដីរបស់សិល្បករ សិល្បការនី និងអ្នកបង្កើតនូវមាតិកាទាំងឡាយ ដែលបាននិយាយសុទ្ធតែមានអ្នកតាមដានច្រើន ដូចនេះសូមជួយបង្កើតនូវមាតិកា ដែលផ្ដល់នូវការអប់រំ ផ្ដល់នូវគំនិតវិជ្ជមាន ដល់អ្នកដែលតាមដានខ្លួន ដោយសារក្មេងៗទាំងអស់នោះសុទ្ធតែជាធនធានមនុស្សដ៏មានសារៈសំខាន់ នៅក្នុងសង្គមជាតិ។ ដូចនេះដើម្បីឱ្យសង្គមជាតិរបស់យើងខ្លាំង ទាល់តែមានក្មេងៗជំនាន់ក្រោយទាំង ស្ត្រី និងបុរស មានទាំងសុជីវធម៌ និងគុណធម៌ និងមានភាពរឹងមាំ ទើបសង្គមរបស់យើងមានភាពរីកចម្រើនបាន។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមទៀតថា «យើងត្រូវគិតថា កូនយើងក្មួយយើង ទៅថ្ងៃអនាគតនឹងរស់នៅក្នុងសង្គមមួយនេះដូចគ្នា ដូច្នេះយើងក៏ចង់ឲ្យកូនយើង ក្មួយយើង គឺបានប្រាស្រ័យទាក់ទងជាមួយនឹង អ្នកដទៃទៀតដែលមានសុជីវធម៌ មានសីលធម៌ ហើយនិងជាមនុស្សល្អ ជាធនធានមួយដ៏ល្អផងដែរ»។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហៅកាត់ថា គ.ជ.ស.ស.ខ. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌ និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ។

ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ គណៈកម្មាធិការសម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការនិងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សានិងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល៕