សាលាពុទ្ធិកបឋមសិក្សា នៅវត្តព្រះវិហារធំសសរ១០០ បើកបវេសនកាលឆ្នាំសិក្សាថ្មី
05-05-2026 16:10
(ក្រចេះ)៖ កម្រងសាលាពុទ្ធិកបឋមសិក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ ស្ថិតនៅវត្តព្រះវិហារធំសសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ព.ស.២៥៧០ ឆ្នាំ២០២៦-២០២៧ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។
ជាមួយការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ក៏មានប្រគេន និងជូនសិក្ខូបករណ៍(សម្ភារៈសិក្សា) រួមទាំងបច្ច័យបួនដល់សមណសិស្ស និងសិស្សផងដែរ។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះនាយកកម្រងសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ។
ក្នុងពិធីនោះ ក៏មាននិមន្ត និងអញ្ជើញចូលរួមពីសហការីមន្ត្រីសង្ឃនៃសាលាអនុគណស្រុកសំបូរ អគ្គមហាឧបាសិកា មហាឧបាសក មហាឧបាសិកា ប្រជាពុទ្ធបរិស័ទ លោកគ្រូធម្មាចារ្យ លោកគ្រូឧទ្ទេសាចារ្យ លោកគ្រូបង្រៀន រួមទាំងសមណសិស្ស សិស្សជាច្រើនអង្គ/នាក់។
កម្រងសាលាពុទ្ធិកបឋមសិក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ ជាថ្នាលបណ្តុះពុទ្ធិមួយដ៏សំខាន់ដល់សមណសិស្ស និងសិស្សជាកូនចៅប្រជាពលរដ្ឋខ្មែរនៅតំបន់ដាច់ស្រយាលក្នុងស្រុកសំបូរ។
កម្រងសាលាពុទ្ធិកបឋមសិក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ បង្រៀន ៣ថ្នាក់ឆ្នាំសិក្សា ថ្នាក់ឆ្នាំទី១ ថ្នាក់ឆ្នាំទី២ និងថ្នាក់ឆ្នាំទី៣ ដោយបង្រៀនលើមុខវិជ្ជាពុទ្ធប្បវត្តិ ពុទ្ធសាសនា ពុទ្ធវិន័យ ប្រជុំកងធម៌ សុភាសិត ភាសាខ្មែរ សិក្សាសង្គម ភាសាអង់គ្លេស ភាសាបាលី គណិតវិទ្យា និងវិទ្យាសាស្ត្រ។
ក្នុងឆ្នាំសិក្សាថ្មីនេះ សមណសិស្ស និងសិស្សសិក្សាសរុប ១០៨អង្គ/នាក់៕






















































