* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

05-05-2026 16:42

(ភ្នំពេញ)៖ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយដុំថ្ម និងដែកទីបធ្វើសកម្មភាពដេញវាយ និងគប់គ្នាទៅវិញទៅមក នៅចំណុចឃ្លាំងដាក់រថយន្តបូមលូ ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់វេលាម៉ោងប្រហែល១៣និង០៩នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងបានចំនួន ០២នាក់៖ ឈ្មោះ ឃាង កា ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ ចាប សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចទីតាំងឃ្លាំងដាក់រថយន្តបូមលូខាងលើ ដែលក្មេងទំនើងទាំង០២នាក់សម្ងំលាក់ខ្លួន បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ១.ដែកទីបមូលចំនួន០១ដើម, ២.ដែកទីបជ្រុងចំនួន០៤ដើម, ៣.ដុំថ្មចំនួន០៣ដុំ រួមនឹងសម្ភារៈមួយចំនួនទៀត។

ក្រោមវិធានការជំនាញក្មេងទំនើងទាំង០២នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន ហើយកន្លងមកនៅចំណុចខាងលើពួកខ្លួន និងបក្ខពួកបានធ្វើសកម្មភាពយកដុំថ្ម និងដែកទីបគប់គ្នាចំនួន០៣លើករួចមកហើយ។

ក្មេងទំនើងទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕