* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ នៅសាលាបាកាន ដើម្បីពិភាក្សាលើគម្រោងផ្លាស់ប្តូរទីតាំងគ្រឹះស្ថានសិក្សាថ្មី ឱ្យមានស្តង់ដារ និងវិសាលភាពធំជាងមុន

05-05-2026 17:58

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការនិមន្តចូលរួមពី ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន ស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

គោលបំណងសំខាន់ នៃដំណើរចុះជួបសំណេះសំណាលនេះ គឺដើម្បីស្ទាបស្ទង់មតិគាំទ្រ ក្នុងការផ្លាស់ប្តូរទីតាំងគ្រឹះស្ថានសិក្សាថ្មី ដែលស្ថិតនៅក្បែរទីតាំងចាស់។ គម្រោងទីតាំងថ្មីនេះ នឹងត្រូវរៀបចំឱ្យមាន អគារសិក្សាស្តង់ដារ ទំនើប និងមានសុវត្ថិភាព។ រៀបចំបរិស្ថានបៃតង ដោយមានការដាំដើមឈើជាជួរ និងមានទីធ្លារធំទូលាយ ស្អាតល្អ។ ដោយឡែក ទីតាំងចាស់នឹងត្រូវរក្សាទុក សម្រាប់បម្រើជាឧត្តមប្រយោជន៍ ក្នុងទីអារាមវត្តបាកានវិញ។

ក្នុងឱកាសនោះ លោក ខូយ រីដា បានបញ្ជាក់ថា ដំណើរចុះមកនាពេលនេះ គឺធ្វើឡើងតាមសំណូមពររបស់ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន។ ព្រះអង្គមានសទ្ធាជ្រះថ្លា ដោយមានញោមរបស់ព្រះអង្គផ្ទាល់ និងសប្បុរសជនជាច្រើនទៀត មានបំណងចង់ទិញដីទីតាំងថ្មី ដែលមានទំហំរហូតដល់ទៅជាង ៥ហិកតា ដើម្បីកសាងជាគ្រឹះស្ថានសិក្សាថ្មីដ៏មានស្តង់ដារ សម្រាប់បម្រើដល់វិស័យអប់រំឱ្យកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងជំរុញ និងលើកកម្ពស់វិស័យអប់រំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំ ជាអាទិភាពចម្បងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ។

លោកបានសង្កត់ធ្ងន់ថា ខេត្តពោធិ៍សាត់មានកិច្ចការងារជាច្រើនដែលត្រូវអភិវឌ្ឍន៍។ ជោគជ័យនៃខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងការរីកចម្រើនលើគ្រប់វិស័យ គឺកើតចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលអាចនិយាយបានថា ជាខេត្តដែលឈ្នះដាច់លើការអនុវត្តគោលនយោបាយ។

លោកអភិបាលខេត្ត បានធ្វើការអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ថា៖ "ប្រសិនបើការផ្លាស់ប្តូរនេះ បម្រើជាឧត្តមប្រយោជន៍វែងឆ្ងាយ សម្រាប់ទីអារាមវត្តផង និងសម្រាប់សិស្សានុសិស្ស ដែលជាកូនចៅប្រជាពលរដ្ឋយើងផងនោះ សូមយើងទាំងអស់គ្នាត្រូវរួមគ្នាគាំទ្រ និងចូលរួមឱ្យបានសកម្ម។ ប៉ុន្តែទន្ទឹមនឹងនោះ បើពិនិត្យឃើញថាជាការជាន់ឈ្លី ឬមិនបំពេញតាមគម្រោងការណ៍ដែលបានគ្រោងទុក ក្នុងនាមយើងជាអ្នកការពារប្រយោជន៍រួម យើងត្រូវតែរួមគ្នាការពារឱ្យខានតែបាន"។

ក្នុងពីធីសំណេះសំណាលនោះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នាខ្ពស់ ដើម្បីបុព្វហេតុអភិវឌ្ឍន៍វិស័យអប់រំក្នុងមូលដ្ឋាន ព្រមទាំងបន្តចុះពិនិត្យដោយផ្ទាល់ នៅទីតាំងដីដែលគ្រោងធ្វើការដោះដូរផងដែរ៕