មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ជានយោបាយអច្ឆរិយៈ គ្មានពីរនៅក្នុងប្រវត្ដិសាស្រ្ដជាតិ
05-05-2026 18:53
(ភ្នំពេញ)៖ លោក ជុំ កុសល រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកថា នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជានយោបាយអច្ឆរិយៈ គ្មានពីរនូវក្នុងប្រវត្ដិសាស្រ្ដជាតិ។
ការចាត់ទុកបែបនេះរបស់លោក ជុំ កុសល បានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» បានរៀបចំជាលើកទី៥ ក្នុងសិក្ខាសាលាស្ដីពី «ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ» នៅសាលប្រជុំនៃ រាជបណ្ឌិត្យសភាកម្ពុជា។
នាឱកាសនោះដែរ លោក ជុំ កុសល បានបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំចាត់ទុកថា នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជានយោបាយអច្ឆរិយៈ គ្មានពីរនូវក្នុងប្រវត្ដិសាស្រ្ដជាតិ សូម្បីតែអង្គការសហប្រជាតិចំណាយលុយ ២,០០០លានដុល្លា នៅក្នុងគោលដៅតែមួយទេ ស្វែងរកសន្តិភាពជូនកម្ពុជាអត់បានទៀត ហើយក៏ទទួលស្គាល់ថា បានដំណើរការបោះឆ្នោតនាំប្រជាធិបតេយ្យមក ប៉ុន្ដែសន្ដិភាពអត់បាននោះទេ»។
លោកបានបន្ដថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្ដមកសម្តេចធិបតី ហ៊ុន ម៉ាណែត គឺលោកមិនបដិសេធថា វានូវមានចំណុចមិនទាន់ខ្លាំង មានន័យថា យើងនូវមានចំណុចខ្វះខាត អញ្ចឹងយើងត្រូវការរួបរួមគ្នា ដើម្បីកែប្រែចំណុចដែលមិនទាន់ខ្លាំង ឱ្យទៅជាខ្លាំង ហើយចំណុចដែលមិនទាន់ពេញលក្ខណៈឱ្យទៅជាពេញលក្ខណៈជាបណ្ដើរៗបន្ថែមទៀត។ការរៀបចំឡើងនូវយុទ្ធនាការថ្នាក់ជាតិ ដើម្បីធ្វើឱ្យខ្មែរកាន់តែខ្លាំងត្រូវការរួបរួម សាមគ្គីគ្នា មានស្ដង់ដារ បង្កើនសមត្ថភាព។
បន្ថែមពីនេះ លោករដ្ឋលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា ការប៉ុនប៉ុងឈ្លានពានរបស់ប្រទេសថៃ គ្មានទីបញ្ចប់នោះទេ យើងត្រូវការពង្រឹងខ្លួនយើងឱ្យត្រូវតែខ្លាំង យុវជនសម័យនេះគឺមានសមត្ថភាពខ្ពស់ណាស់ ហើយអាចផលិត «យុទ្ធោបករណ៍» បានទៅថ្ងៃមុខ៕








