«យុទ្ធនាការខ្មែរត្រូវតែខ្លាំង» លើកទី៥ ធ្វើឡើងក្រោមប្រធានបទ៖ ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ»
05-05-2026 21:33
(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» បានរៀបចំជាលើកទី៥ ក្រោមប្រធានបទ៖ ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ» ដើម្បីពង្រឹងស្មារតីរួបរួមសាមគ្គីរបស់ខ្មែរឱ្យរឹងមាំខ្លាំងក្លាយូរ អង្វែងដែលមិនអាចបំបែកបាន។
សិក្ខាសាលានេះ រៀបចំដោយវិទ្យាស្ថាន CEO ដោយមានការចូលរួមពី លោកជុំ កុសល រដ្ឋលេខាធិការ តំណាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក វិទ្យាស្ថានស៊ីអ៊ីអូ, លោក កៃ គឹមសុង
អនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន និងភ្ញៀវកិតិ្ដយសជាច្រើន។
លោកបណ្ឌិត អោម សេងបូរ៉ា បានលើកឡើងថា «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» គឺមានការប្ដេជ្ញាចិត្ដដែលធ្វើឱ្យយុទ្ធនាការមួយនេះនូវមានជាបន្ដបន្ទាប់ មិនមែនគ្រាន់តែជាព្រឹត្ដិការណ៍មួយឱ្យល្អមើលនោះទេ ព្រោះព្រឹត្ដិការណ៍កើតឡើងចេញពីភាពឈឺចាប់របស់ប្រជាពលរដ្ឋយើង ដែលទទួលរងនូវការឈ្លានពានពីប្រទេសជិតខាង និងចេញពីគោលដៅដ៏មហិមារ ដោយចង់ឃើញប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមានយ៉ាងឆាប់រហ័ស ជាពិសេសនូវឆ្នាំ២០២៥០ ដែលកម្ពុជាចង់ក្លាយទៅជាប្រទេសអភិវឌ្ឍន៍។
ជាមួយគ្នានេះ លោក កៃ គឹមសុង ក៏បានចែករំលែកនូវទស្សនៈមួយចំនួនស្ដីអំពីចក្ខុវិស័យការទទួលខុសត្រូវនឹងសមត្ថារួមមាន៖ ត្រូវផ្លាស់ប្ដូរផ្នត់គំនិតពីការផ្ដល់អ្នកសារព័ត៌មាន ទៅជាអ្នកបង្កើតទំនុកចិត្ត, បញ្ញាសិប្បនិម្មិត AI ឬChatGPT មិនមែនជាសត្រូវរបស់អ្នកសារព័ត៌មានទេ AI ឬ ChatGPTគឺជាឧបករណ៍សម្រាប់អ្នកសារព័ត៌មានប្រើប្រាស់
ហើយវាមិនមែនជាសត្រូវរបស់អ្នកកាសែតនោះទេ, ការយល់ដឹងអំពីមនុស្សជំនាន់ឆ្នាំ១៩៩៧ ពេលដែលជួបមិត្តអ្នកអានសម័យទសវត្សរ៍៦០ នៅពេលដែលជួបមិត្តអ្នកអាននិងអ្នកទស្សនានៅជំនាន់៦០ តែងតែត្អូញត្អែរថាយុវជនមិនខ្វល់ពីព័ត៌មាន ហើយមនុស្សជំនាន់ថ្មីគឺស្គាល់អំពីសង្គមច្រើនជាងគេ ហើយជំនាន់នេះមិនបដិសេធអំពីព័ត៌មាននោះទេ ប៉ុន្តែយុវជនបដិសេធទម្រង់ដែលគួរឲ្យធុញទ្រាំចាស់គំរិលនៅក្នុងការសរសេរនិងរបៀបចែកចាយព័ត៌មានតាមបែបប្រពៃណី តែយុវជនចូលតាមរយៈបណ្ដាញសង្គមដូចជា facebook និង youtube និងការផ្លាស់ប្ដូរបន្ទាន់នូវអាជីវកម្មថ្មី៕















