ចូលរួម​ទាំងអស់​គ្នា​ ដើម្បី​ជីវិត​និង​សហគមន៍​គ្មានគ្រឿងញៀន​! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែឧសភា​៖ បង្ក្រាប៩ករណី ឃាត់ខ្លួន២៦នាក់

06-05-2026 07:03

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៩ក​រណី ឃាត់ខ្លួនជនសង្ស័យ២៦នាក់។

* ករណីជួញដូរ២ករណី ឃាត់ខ្លួន១៣នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក៧ករណី ឃាត់ខ្លួន១៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៣៣៨ករណី ឃាត់ខ្លួន៥៩៦៩នាក់ (ស្រី៣៩៦នាក់)៕