* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រកាសពីការចាប់ផ្តើមទទួលពាក្យស្នើសុំបំពេញកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦
* លោក ត្រាំ ទាត់ចោលសំណើបើកច្រកសមុទ្រ Hormuz របស់អ៉ីរ៉ង់ តេហេរ៉ង់អំពាវនាវឱ្យមានដំណោះស្រាយការទូត
* អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១, សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង
* ស្រវឹងសូមកុំបើកបរ ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៤នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែកញ្ញាម្សិលមិញ
* រដ្ឋចំនួនពីររបស់សហរដ្ឋអាមេរិក ប្រកាសភាពអាសន្ន ប្រឈមមុខនឹងទឹកជំនន់ និងការដាច់ចរន្តអគ្គិសនី បង្កឡេីងដោយព្យុះរដូវរងារ
* Fresh Exclusive: បើផែនដីនៅចម្ងាយប្រហាក់ប្រហែលគ្នាពីព្រះអាទិត្យ៖ ហេតុអ្វីតំបន់ខ្លះក្តៅខ្លាំង ខណៈតំបន់ខ្លះ ត្រជាក់រហូតដល់កកទឹក?
* អ៉ីរ៉ង់រង់ចាំការឆ្លើយតបជាផ្លូវការពីអាមេរិក ចំពោះផែនការសន្តិភាព ដើម្បីបើកច្រកសមុទ្រ Hormuz និងបញ្ចប់ការប្រយុទ្ធគ្នា
* សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រ ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»
* វិភាគអន្តរជាតិ៖ តើកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង សម្រេចបានលទ្ធផលអ្វីខ្លះ?
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អន្ដរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់នៃការជាម្ចាស់ផ្ទះ សន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់កម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារសួរសុខទុក្ខ ថ្លែងអំណរគុណ និងជូនពរកងកម្លាំងប្រដាប់អាវុធទាំងនៅជួរមុខ និងក្នុងប្រទេស
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ដយកចិត្តទុកដាក់តាមដានអាកាសធាតុ និងកំណត់ទីតាំងសុវត្ថិភាព ត្រៀមអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋជាអាទិភាព
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកឧកញ៉ា ហ៊ុន តូ ចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងក្រុមហ៊ុន HUIONE PAY ក្រោយមានការចោទប្រកាន់ថា អ្នកឧកញ៉ាជាថៅកែធំរបស់ក្រុមហ៊ុន

06-05-2026 08:00

(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងមកនេះ នៅលើបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយដោយបានភ្ជាប់អ្នកឧកញ៉ា ហ៊ុន តូ ពាក់ព័ន្ធជាមួយក្រុមហ៊ុន «ហួយវ័នផេម.ក (HUIONEPAYPLC.)» ដែលជាគ្រឹះស្ថានដក និងដាក់ប្រាក់។ ការផ្សាយទាំងនោះបានចោទប្រកាន់អ្នកឧកញ៉ា ហ៊ុន តូ ថាជាថៅកែធំរបស់ក្រុមហ៊ុននេះ រហូតមានការប្រមូលផ្តុំធ្វើបាតុកម្មតវ៉ាដើម្បីឲ្យអ្នកឧកញ៉ា ចេញមុខដោះស្រាយករណីលុយដែលពួកគាត់បានដាក់ ហើយមិនទាន់បានទទួលការទូទាត់សងវិញ។

ជាមួយនឹងការផ្សព្វផ្សាយតាមសារព័ត៌មានមួយចំនួន និងនៅតាមបណ្តាញសង្គមខាងលើនេះ អ្នកឧកញ៉ា ហ៊ុន តូ បានចេញសេចក្តីបំភ្លឺមួយជាសាធារណៈ ដោយប្រកាសច្រានចោលទាំងស្រុងចំពោះការលើកឡើងនេះ ព្រោះតែអ្នកឧកញ៉ាមិនមានសិទ្ធិ សម្រេចអ្វីទាំងអស់នៅក្នុងក្រុមហ៊ុនចាប់តាំងពីក្រុមហ៊ុនបានបើកដំណើរការតាំងពីឆ្នាំ២០២០មកម្ល៉េះ។

តាមរយៈសេចក្តីបំភ្លឺរបស់ខ្លួន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន តូ បានបញ្ជាក់ថា កន្លងមកអ្នកឧកញ៉ា ពិតជាមានភាគហ៊ុននៅក្នុងក្រុមហ៊ុន «ហួយវ័នផេម.ក (HUIONEPAYPLC.)» ចំនួន៣០ភាគរយពិតប្រាកដមែន នៅក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០២០។

ប៉ុន្តែផ្អែកលើជំពូក២ ចែងអំពីដើមទុន-ភាគហ៊ុន និងប្រការ៩ ស្តីពីការបង់ប្រាក់ភាគហ៊ុនអ្នកឧកញ៉ា បានបាត់បង់សិទ្ធិចាត់ចែងការងារទូទៅក្នុងនាមជាម្ចាស់ភាគហ៊ុន៣០ភាគរយនេះតាំងពីចាប់ផ្ដើមដំណើរការក្រុមហ៊ុនដំបូងពីឆ្នាំ២០២០មកម្ល៉េះ ដោយសារតែលោកមិនបានបង់ប្រាក់សុទ្ធចំនួន៣០ភាគរយដែលជាចំណែកភាគហ៊ុនរបស់លោក ចូលទៅក្នុងក្រុមហ៊ុនសម្រាប់បើកដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយមូលហេតុក្រុមហ៊ុន មិនបានបែងចែកសិទ្ធិអំណាច ឬសិទ្ធិសម្រេចកិច្ចការងារក្នុងក្រុមហ៊ុនដើម្បីឲ្យលោកទទួលខុសត្រូវ ជាពិសេសសិទ្ធិលើការគ្រប់គ្រងចំណូលចំណាយនិងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន។

បន្ថែមលើនេះមានចំណុចមួយចំនួនទៀត ត្រូវបានអ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ពីការមិនពាក់ព័ន្ធការងារប្រត្តិបត្តិការរបស់ក្រុមហ៊ុននេះដូចខាងក្រោម៖

ទី១៖ អ្នកឧកញ៉ា មិនដែលទទួលបានការអញ្ជើញឱ្យចូលរួមគ្រប់កិច្ចប្រជុំ ឬមហាសន្និបាតនៃម្ចាស់ភាគហ៊ុននោះទ
ទី២៖ អ្នកឧកញ៉ា មិនធ្លាប់បានចាត់តំណាង ឬតែងតាំងអាណត្តិគាហករួមណាម្នាក់ធ្វើជាតំណាងភាគហ៊ុន នៅក្នុងក្រុមហ៊ុនដូចដែលបានកំណត់ក្នុងប្រការ១២ ជំពូក២ នៃលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុននោះឡើយ
ទី៣៖ អ្នកឧកញ៉ា មិនធ្លាប់ទទួលបានប្រាក់ចំណេញប្រាក់ភាគលាភ និងទ្រព្យសកម្មបន្តិចណាសោះពីក្រុមហ៊ុននោះឡើយ
ទី៤៖ អ្នកឧកញ៉ា មិនធ្លាប់បានចូលរួមបោះឆ្នោតក្នុងកិច្ចប្រជុំ និងចូលរួមអនុម័តកិច្ចការផ្សេងៗរបស់ក្រុមហ៊ុននោះឡើយ
ទី៥៖ អ្នកឧកញ៉ា មិនធ្លាប់បានទទួលបានព័ត៌មានពីប្រតិបត្តិការអ្វីទាំងអស់ពីក្រុមហ៊ុនឡើយ។

នៅក្នុងសេចក្តីបំភ្លឺ អ្នកឧកញ៉ា ហ៊ុន តូ បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនជម្រះបញ្ជី រីចន៍ &ផាតនើរ REACHS & PartnersCo.,Ltd. ដែលជាក្រុមហ៊ុនជម្រះបញ្ជីតាមនីតិវិធីផ្លូវច្បាប់ ដែលទទួលស្គាល់ដោយ ធនាគារជាតិនៃកម្ពុជា បានបញ្ចប់ការជម្រះបញ្ជី និងបានចេញរបាយការណ៍ចុងក្រោយស្តីពីការជម្រះបញ្ជីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ហួយវ័នផេម.ក (HUIONEPAYPLC.) ដោយបានបញ្ជាក់ពីការបញ្ចប់ទាំងស្រុង អំពីការជម្រះបញ្ជីរវាងម្ចាស់បំណុលជាមួយគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ហួយវ័នផេម.ក(HUIONEPAYPLC.)។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនជម្រះបញ្ជីបានបញ្ជាក់ថា ក្រោយពីធ្វើការទូទាត់សងម្ចាស់បំណុលរួចរាល់អស់ហើយ គ្រឹះស្ថានហួយវ័នផេម.ក (HUIONEPAYPLC.) នៅសល់សាច់ប្រាក់សុទ្ធចំនួន ១.១៨៩.២៣៥,៥១ដុល្លារអាមេរិក និងបានធ្វើការបែងចែកប្រាក់ដែលនៅសេសសល់នេះជូនម្ចាស់ភាគហ៊ុនពិតប្រាកដដែលទទួលខុសត្រូវក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុនកន្លងមក។

សម្រាប់ការបែងចែកប្រាក់ដែលនៅសល់នេះ អ្នកឧកញ៉ា មិនមានចំណែកក្នុងការទទួលប្រាក់ដែលសល់ក្រោយពីជម្រះបញ្ជីនោះទេ ដោយសារតែអ្នកឧកញ៉ា មិនមែនជាម្ចាស់ភាគហ៊ុនដែលបានពាក់ព័ន្ធជាមួយប្រតិបត្តិការក្រុមហ៊ុនកន្លងមក។

ជាចុងក្រោយ អ្នកឧកញ៉ា ហ៊ុន តូ សូមប្រកាសជាសាធារណៈថា ចំពោះគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ H-PAYSERVICEPLC អ្នកឧកញ៉ាមិនមានភាគហ៊ុន ឬពាក់ព័ន្ធក្នុងក្រុមហ៊ុននោះឡើយ ហើយសូមកុំឲ្យមានការយល់ច្រឡំមកលើរូបលោកថា ជាម្ចាស់របស់ក្រុមហ៊ុន ហួយវ័នផេម.ក(HUIONEPAYPLC.) បន្តទៅទៀត។

អ្នកឧកញ៉ា បានបញ្ជាក់ពីជំហរនឹងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលពាក់ព័ន្ធ និងត្រៀមផ្ដល់ឯកសារ ឬភស្តុតាងនានាតាមដែលច្បាប់តម្រូវ៕

ខាងក្រោមនេះជាសេចក្តីបំភ្លឹរបស់អ្នកឧកញ៉ា ហ៊ុន តូ៖