* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចុះពិនិត្យវឌ្ឍនភាពការងារថែទាំ និងបញ្ចប់សុពលភាពផ្លូវក្រាលកៅស៊ូពីរជាន់ចំនួន ១ខ្សែ ប្រវែង ១០គីឡូម៉ែត្រ នៅស្រុកកំពង់រោទិ៍

06-05-2026 13:44

(ស្វាយរៀង)៖ លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អមដំណើរដោយមន្ត្រីបច្ចេកទេស នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំ និងបញ្ចប់សុពលភាពផ្លូវក្រាល កៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ មានប្រវែងសរុប ១២ ០១០ម៉ែត្រ និងមានទទឹង ៦ម៉ែត្រ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះគុណភាពបច្ចេកទេស ដែលធានាបាននូវភាពរឹងមាំ និងសោភ័ណភាព ដើម្បីបម្រើដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានយូរអង្វែង។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ និងត្រេកអរជាពន់ពេក ចំពោះសមិទ្ធផលផ្លូវកៅស៊ូដ៏ថ្មីស្រឡាងនេះ។ ផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងជាងមុនផងដែរ។

សូមបញ្ជាក់ថា ខ្សែផ្លូវ១ខ្សែនេះគឺជាសមិទ្ធផលស្ថិតក្នុង គម្រោងកែលម្អផ្លូវជនបទជំហាន៣ (RRIP-III) ដែលឆ្លងកាត់ឃុំចំនួន៣ ក្នុងស្រុកកំពង់រោទិ៍ រួមមាន៖ ឃុំព្រះពន្លា, ឃុំព្រៃធំ និងឃុំសំយ៉ោង។

ក្នុងឱកាសចុះពិនិត្យនោះ ប្រធានមន្ទីរបានវាយតម្លៃខ្ពស់ចំពោះគុណភាពបច្ចេកទេស ដែលធានាបាននូវភាពរឹងមាំ និងសោភ័ណភាព ដើម្បីបម្រើដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានយូរអង្វែង។

នៅថ្ងៃនេះលោក ខែក សុផាត ប្រធានការិយាល័យផ្លូវជនបទ បានដឹកនាំមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យមើលការងារថែទាំផ្លូវប្រចាំឈ្មោះ (សង្កែ-បុសមន) ប្រវែង ៤ ៣០០ម៉ែត្រ ទទឹងខ្នងលើកម្រាលកៅស៊ូពីរជាន់ (DBST) ៧ម៉ែត្រ ស្ថិតនៅភូមិតាណែង ឃុំសង្កែ ទៅដល់ភូមិស្រម៉ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀងផងដែរ៕