* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ស្នើអាជ្ញាធរចុះពិនិត្យការសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ដើម្បីធានាសុខសណ្ដាប់ធ្នាប់តាមដងផ្លូវ និងលើកកម្ពស់សោភ័ណភាពផ្លូវ

06-05-2026 13:45

(តាកែវ)៖ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុំ អួក សមាជិក្រុមប្រឹក្សាខេត្តតាកែវ បានស្នើឱ្យអាជ្ញាធរ រួមនិងមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ និងចុះពិនិត្យមើលការសាងសង់រំលោភលើ ដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីធានាបាននូវសុខសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសលើកកម្ពស់សោភ័ណភាពបានល្អប្រសើរបន្ថែមទៀត។

លោក អ៊ំ អ៊ួក បានបន្តថា៖ «កន្លងមកនេះយើងសង្កេតឃើញថានៅតាមដងផ្លូវ ទីប្រជុំជន ពិសេសនៅតាមផ្សារបងប្អូនអាជីវករ ប្រជាពលរដ្ឋតែងតែដាក់លក់ដូរ និងសាងសង់សំណង់តូច ធំរំលោភលើដីចំណីផ្លូវរបស់រដ្ឋដែល បានហាមឃាត់ ករណីនេះសូមអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់បង្កើនការចុះត្រួតពិនិត្យ និងអប់រំណែនាំដល់អាជីវករ ប្រជាពលរដ្ឋធ្វើយ៉ាងណាកុំឱ្យសាងសង់សំណង់លើដីចំណីផ្លូវបន្តទៀត»។

ឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត, លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាដីចំណីផ្លូវនេះអាជ្ញាធរខេត្តបាននឹងកំពុងយកចិត្តទុកដាក់ និងបានដឹកនាំជំរុញដល់ក្រុង-ស្រុក និងមន្រ្តីពាក់ព័ន្ធទាំងអស់ ចុះតាមដានត្រួតពិនិត្យជាប្រចាំ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្សារ ទីប្រជុំជននានា ពិសេសតាមផ្លូវជាតិលេខ២ និងលេខ៣ និងផ្លូវខេត្តជាដើម មិនឱ្យមានការដាក់លក់ ឬសាងសង់សំណង់ លើដីចំណីផ្លូវជាដាច់ខាត បើមានត្រូវឱ្យរុះរើចេញជាបន្ទាន់។

អភិបាលរងខេត្តតាកែវ បានបន្តថា បច្ចុប្បន្ននេះកំណាត់ផ្លូវជាតិលេខ២ ក៏ដូចជាផ្លូវមួយចំនួនក្នុងខេត្តកំពុងមានការកែលម្អ និងសាងសង់បន្ថែមជាបន្តបន្ទាប់ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍគម្រោងនេះ អាជ្ញាធរខេត្តបានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវរៀបចំសុខសណ្ដាប់ធ្នាប់តាមដងផ្លូវឱ្យបានល្អប្រសើរ ដោះស្រាយបញ្ហាការសង់សំណង់រំលោភលើដីចំណីផ្លូវរបស់រដ្ឋឱ្យបានឆាប់ ដើម្បីធ្វើយ៉ាងណាលើកម្ពស់សោភ័ណភាពតាមដងផ្លូវកាន់តែស្រស់ស្អាត និងកាត់បន្ថយការកកស្ទះការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋផងដែរ៕