* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរការងារខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»

06-05-2026 15:33

(សៀមរាប)៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។

ថ្លែងក្នុងឱកាសនោះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិនេះឡើង ក្នុងគោលបំណង ដើម្បីរំលឹក និងឧទ្ទិសដឹងគុណដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករកម្មការនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្តូរជីវិត ដើមី្បសិទ្ធការងារកម្មករទាំងមូល ដើមី្បពង្រឹងរក្សាបាននូវទំនាក់ទំនងល្អរវាងកម្មករនិយោជិក ជាមួយនិយោជក និងរាជរដ្ឋាភិបាល ដើមី្បបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពការងារ និងសន្តិសុខការងារនៅកម្ពុជា។

លោកបន្តថា ទិវាប្រចាំឆ្នាំនេះ ក្រោមប្រធានបទ «រួមគ្នា កសាងភាពធន់ដើម្បីការងារសមរម្យ» ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារ ប្រកបដោយភាពធន់ និងចីរភាព ការកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ និងសេរីភាព អង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។

លោកបានបន្តថា នេះស្របតាមប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា «ការងារសមរម្យគឺជាការងារដែលប្រកបដោយសុខុមាលភាព លក្ខខណ្ឌកាន់តែប្រសើរ ផ្តល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូនកម្មករនិយោជិត»។

លោកបញ្ជាក់ថា ខេត្តសៀមរាបមានអតីតពលករទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រព័ន្ធប្រមាណជិត២ ម៉ឺននាក់ រួមទាំងអ្នកមានមុខរបរ អាជីវកម្មផ្ទាល់ខ្លួន ក្នុងចំណោមអ្នកបានវិលត្រឡប់ជាង ៣ម៉ឺននាក់។ ថ្វីត្បិតតែ ខេត្តសៀមរាប មិនបានស្ថិតនៅតាមបណោយព្រំដែនក៏ពិតមែន ប៉ុន្តែយើងក៏បានទទួលរងនូវបន្ទុកយ៉ាងធ្ងន់ធ្ងរផងដែរ លើការសម្របសម្រួលដល់ជនភៀសសឹកមកពីបណ្តាលខេត្តជាប់ព្រំដែន ប្រមាណជាង១៥ម៉ឺននាក់។

លោកបន្ថែមថា បច្ចុប្បន្ននេះ ពួកគាត់បានវិលត្រឡប់ទៅវិញអស់ជាច្រើន តែនៅសល់តែប្រមាណជាង ៣ពាន់គ្រួសារ ដែលមានមនុស្សសរុបប្រមាណជាង ៩ពាន់នាក់ ដែលផ្ទះរបស់ពួកគាត់ត្រូវបានយោធាថៃឈ្លានពាន និងមួយចំនួនទៀត ស្ថិតនៅក្នុងតំបន់ក្រហម ដែលជាហេតុធ្វើឲ្យពួកគាត់មិនទាន់អាចវិលត្រឡប់ទៅវិញបាន។

លោក ឌី រ៉ាដូ ក៏បានអំពាវនាវដល់និយោជក កម្មករនិយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់នូវ ការលើកទឹកចិត្តឱ្យមានការគោរពតាមស្មារតីនៃទិវា ១ឧសភា ជាបន្តទៀត ដើម្បីពិនិត្យមើលឲ្យមានភាពកាន់តែប្រសើរឡើង នៃលក្ខខណ្ឌការងារ និងវិធីសាស្រ្តអនុវត្តការងារកាន់តែល្អ និងបន្តអនុវត្តឲ្យស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្ត ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិត ក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរផងដែរ។

ជាមួយនេះ លោកក៏សូមនិយោជក កម្មករនិយោជិត និងសហជីព ត្រូវឈ្វែងយល់កាន់តែច្រើនពីលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងថែរក្សាសុខភាព ជាពិសេសនៅក្នុងរដូវក្តៅនេះ ហើយបន្តរួមគ្នារក្សាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយត្រូវចាត់ទុកសហគ្រាស គឺជា «ឆ្នាំងបាយរួម» និងជា«ផ្ទះទីពីរ» ដែលត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស មានជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងជៀសវាងឲ្យឆ្ងាយពីការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយម ដែលព្យាយាមឆក់យកឱកាសនេះ បង្កផលប៉ះពាល់ដល់ស្ថិរភាពសង្គម ក្នុងកាលៈទេសៈដែលយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិ៕