* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តកំពង់ធំ៖ រោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករ និយោជិត និងនិយោជក

06-05-2026 15:41

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា រោងចក្រជាឆ្នាំងបាយរួមរបស់និយោជិត និងនិយោជក។ បងប្អូនកម្មករកម្មការិនី ត្រូវតែយកចិត្តទុកដាក់បង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ព្រមទាំងរៀនសូត្រចំណេះដឹងជំនាញបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ហើយបទពិសោធន៍ជំនាញបច្ចេកទេស ជាគុណតម្លៃស្នូលដែលមិនអាចខ្វះបាន។

លោកបានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការរិនីក្រុមហ៊ុន «ស៊ី.អ.ស៊ី.ខេ.២ អភិវឌ្ឍន៍កៅស៊ូ» និងក្រុមហ៊ុន «បៀន ហៀក អិនវេសមេន» ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅឃុំពពក ស្រុកស្ទោង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដំណើរការវិនិយោគចំការកៅស៊ូនេះ មានការចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិទាំងមូល និងផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ពិសេសបានបង្កើនលំហូរសេដ្ឋកិច្ចគ្រួសារអចិន្ត្រៃយ៍ ដែលទាំងនេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាសំខាន់បំផុតជំរុញដល់ការវិនិយោគរបស់ក្រុមហ៊ុន ក៏ដូចជាការផ្សារភ្ជាប់រវាងនិយោជក និងនិយោជិតប្រកបដោយសេចក្តីសុខដុមរមនា។

លោកបន្តទៀតថាថា លក្ខខណ្ឌទាំងនេះរាជរដ្ឋាភិបាល បានផ្តល់ជូននូវរបបសន្តិសុខសង្គម ដែលបានរៀបចំ គឺរបបធានារ៉ាប់រងហានិភ័យការងារ លើគ្រោះថ្នាក់កាងារ និងជំងឺវិជ្ជាជីវៈដល់សហគ្រាស គ្រឹះស្ថាន ដែលមាននយោជិត ចាប់ពីម្នាក់ ឡើងទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីកា និងបង់វិភាគទានធានារ៉ាប់រងការងារ ដោយនយោជក ហើយមិនតម្រូវឱ្យកាត់ប្រាក់ ឈ្នួលពីនយោជិកនោះឡើយ ហើយផ្នែកធានារ៉ាប់រងថែទាំសុខភាព សំដៅលើការផ្តល់ ជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដែលផ្តល់នូវការព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្កាសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃដោយ មានជំងឺគ្រោះថ្នាក់ជាយថាហេតុ និងលំហែមាតុភាពផងដែរ។

លោក នួន ផារ័ត្ន បានលើកទឹកចិត្តឲ្យកម្មករកម្មការិនីទាំងអស់ ត្រូវបន្តសិក្សារៀនសូត្រ ទៅលើផ្នែកជំនាញឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរកការងារធ្វើដើម្បីបានប្រាក់កម្រៃខ្ពស់ និងត្រូវចៀសឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើយ៉ាងណាខិតខំឲ្យក្លាយជាកម្មករជំនាញ ដើម្បីក្លាយជាម្ចាស់ដោយខ្លួនឯង ការគោរពច្បាប់ចរាចរណ៍ ពិសេសទៀតត្រូវចាយវាយថវិការបស់ខ្លួនឲ្យចំគោលដៅ និងមិនត្រូវយកថវិកានោះទៅលេងល្បែងស៊ីសង ដែលនាំឲ្យខុសនឹងច្បាប់។

លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ មានសហគ្រាស គ្រឹះស្ថានសរុប ៥៩៥ សហគ្រាស ដែលប្រើប្រាស់កម្លាំងកម្មករនិយោជិតសរុប ១៦.២៦៣នាក់ (ស្រី៦.២៣៥នាក់) ក្នុងនោះរួមមាន៖

*សិប្បកម្មផលិតឡឥដ្ឋ-ក្បឿង មានចំនួន ៣៦សហគ្រាស មានកម្មករ និយោជិត សរុប ១៧៤នាក់ (ស្រី៧៩នាក់)។
*វិស័យកសិឧស្សាហកម្ម មានចំនួន ២៥សហគ្រាស មានកម្មករនិយោជិត សរុប ១១,៨៩៧នាក់ (ស្រី៤,៧៧២នាក់)។ ក្នុងចំណោមវិស័យកសិឧស្សាហកម្មទាំង២៥ មានក្រុមហ៊ុនចម្ការកៅស៊ូធំៗចំនួន ១៧សហគ្រាស មានកម្មករ និយោជិតសរុប ១០.៩៥០នាក់ (ស្រី៤.១២០នាក់)។
*ក្រុមហ៊ុនចម្ការកៅស៊ូ វៀតណាម មាន ៩សហគ្រាស មានកម្មករ និយោជិតសរុប ៩.៧៣៩នាក់ (ស្រី៤.២៦៣នាក់)។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងកម្មវិធី បានសំដែងការសាទររីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានគិតគូរយកចិត្តទុកដាក់មកលើកម្មករកម្មការិនី ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន៕