* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រជាពលរដ្ឋនៅឃុំហាត់ប៉ក់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី បន្តប្រើឧបករណ៍បុរាណ រែងយកមាសដើម្បីផ្គត់ផ្គង់គ្រួសារ

06-05-2026 15:44

(រតនគិរី)៖ ក្រៅពីធ្វើស្រែចំការមានពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំហាត់ប៉ក់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី បានបន្តប្រើប្រាស់ឧបករណ៍បុរាណ ក្នុងការស្វែងរកមាសតាមដងទន្លេសេសាន្តដើម្បីផ្គត់ផ្គង់គ្រួសារ។ ថ្វីត្បិតតែរ៉ែមាស មានតម្លៃប៉ុន្តែទម្រាំរែងបានរ៉ែមាស ១លី, ២លី, ១ហ៊ុន, ២ហ៊ុនពិបាកណាស់ដោយសារអ្នកភូមិប្រើឧបករណ៍បុរាណជាលក្ខណៈគ្រួសារត្រូវឈរត្រាំទឹកហាលថ្ងៃក្តៅហែង។

លោក ចាន់ ខុង មេឃុំហាត់ប៉ក់ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា ពលរដ្ឋដែលនាំគ្នាចុះរែងរ៉ែមាសតាមដងទន្លេសេសាន្តនេះ ពួកគាត់ជាអ្នកស្រុករស់នៅកន្លែងនឹងតែម្តង មានដូចជាបងប្អូនជនជាតិភាគតិច, ជនជាតិឡាវ និងខ្មែរលាយចម្រុះគ្នា ហើយអាជ្ញាធរមូលដ្ឋានមិនបានហាមឃាត់ពួកគាត់ទេពីព្រោះជារបរចិញ្ចឹមឆ្នាំង។

លោក ចាន់ សុដន ជាជនជាតិឡាវ មានកំណើតនៅហាត់ប៉ក់ បានប្រាប់ឲ្យដឹងថា លោកបានចេះចាំពីរបៀបរែងមាសពីអ្នកចាស់ទុំក្នុងភូមិបង្រៀនគាត់ ហើយការប្រកបរបរនេះមានភាពងាយស្រួលព្រោះនៅតាមមាត់ទន្លេវាសំបូរទឹកស្រាប់ហើយពោល គឺរកបានទាំងខែវស្សា និងខែប្រាំងគ្រាន់បានតិចតួចចន្លោះពី ៥ម៉ឺន-១០ម៉ឺនរៀល ក្នុងមួយថ្ងៃប្រើប្រាស់កម្លាំងពលកម្មបងប្អូន កូនចៅផ្ទាល់តែម្តងមិនជួលគេទេ។

ចំណេកឯលោក ម៉ា ខន ជនជាតិខ្មែរប្រាប់ឲ្យដឹងថា ការងារនេះហត់ណាស់ លោក និងក្រុមគ្រួសារបានមករែងមាសនេះជាច្រើនថ្ងៃមកហើយក្នុង១ថ្ងៃ បាន១លី, ២លី ហើយថ្ងៃខ្លះបាន ១ហ៊ុន, ២ហ៊ុន។

លោកថា ឥលូវនេះប្រជាពលរដ្ឋនៅឃុំហាត់ប៉ក់ជាច្រើនគ្រួសារ បាននាំគ្នាមករែងមាសតាមដងទន្លេសេសាន្ត ដែលពួកគាត់ធ្លាប់អាស្រ័យផលជាយូរមកហើយ។

ទាក់ទិនទៅនឹងសកម្មភាពបងប្អូនប្រជាពលរដ្ឋនៅឃុំហាត់ប៉ក់ នៃស្រុកវ៉ើនសៃ កំពុងភ្លូកទឹកភ្លូកដី នាំគ្នារែងមាសតាមដងទន្លេសេសាន្តខាងលើនេះដែរ, ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានទំនាក់ទំនងទៅលោក សុវណ្ណ ធឹន អភិបាលស្រុកវ៉ើនសៃ និងលោក អ៊ុង ហ៊ួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី អំពីវិធានការទប់ស្កាត់ធនធានរ៉ែសម្បត្តិជាតិ ប៉ុន្តែមិនអាចសុំការបំភ្លឺពីលោកទាំង២នាក់នេះបានទេ៕