* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ចុះពិនិត្យស្ថានភាពរស់នៅ និងការបំពេញការងាររបស់កងទ័ព ដែលកំពុងប្រចាំការនៅសមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

06-05-2026 15:53

(ព្រំដែន)៖ ដោយគោរព និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជាដើម្បីពង្រឹងស្មារតី និងពិនិត្យការត្រៀមលក្ខណៈសម្ភារៈបច្ចេកទេស នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពរស់នៅ និងការបំពេញការងារជាក់ស្តែង របស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងប្រចាំការនៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពដោយផ្ទាល់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងទៅកាន់កងទ័ពថា ក្នុងនាមជាកងទ័ពដឹកជញ្ជូន៖ «យើងគឺជា សរសៃឈាម នៃសមរភូមិ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ យើងត្រៀមខ្លួនជានិច្ចដើម្បីបម្រើជាតិ និងប្រជាជន ត្រូវមានកម្លាំងមុះមុត ស្មារតីរឹងមាំ។ ត្រូវត្រៀមលក្ខណៈសម្ភារៈបច្ចេកទេសពិនិត្យមធ្យោបាយដឹកជញ្ជូន និងគ្រឿងបំពាក់ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការចល័តទ័ព និងស្បៀងអាហារ មិនថាផ្លូវលំបាក ឬស្ថិតក្នុងស្ថានភាពបែបណា កងទ័ពដឹកជញ្ជូនត្រូវតែបន្តបេសកកម្មដោយមោះមុត»។

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានក្រើនរំលឹកដល់កងទ័ពយើងទាំងអស់គ្នាត្រូវ​បន្តរក្សានូវស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ រួមសុខរួមទុក្ខជាមួយគ្នា។​ ត្រូវយកចិត្តទុកដាក់ថែទាំមធ្យោបាយដឹកជញ្ជូន និងសម្ភារៈដែលអង្គភាពប្រគល់ជូនឱ្យបានដូចជាការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារបូរណភាពទឹកដី និងបម្រើប្រជាជននៅតាមតំបន់ព្រំដែន។

ឆ្លងតាមសកម្មភាពចុះពិនិត្យនេះ បានធ្វើឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានក្តីរំភើប និងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការបំពេញភារកិច្ច។ ទន្ទឹមនឹងនោះ រាល់បញ្ហាបច្ចេកទេស និងតម្រូវការចាំបាច់ត្រូវបានដោះស្រាយជាជំហានៗ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារដឹកជញ្ជូននៅសមរភូមិជួរមុខ។

ជាមួយគ្នានោះដែរ មេបញ្ជាការក៏បាននាំយកស្បៀងអាហារ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភជូនកងទ័ពយើងដែលកំពុងប្រចាំការនៅសមរភូមិមុខ ដើម្បីជួយសម្រួលដល់ការរស់នៅក៏ដូចជាការលើកទឹកចិត្តដល់ការលះបង់របស់យុទ្ធជនដើម្បីបុព្វហេតុជាតិមសតុភូមិ៕