* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរសុខាភិបាលខេត្តព្រះវិហារ នឹងផ្តល់បណ្ណលើកលែងការបង់ថ្លៃសេវាជូន ក្រុមទ្រទ្រង់សុខភាពភូមិ នៅពេលដែលគាត់មកទទួលសេវាពិនិត្យ ព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ក្នុងខេត្ត

06-05-2026 16:15

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា លោកនឹងផ្ដល់ប័ណ្ណលើកលែងការបង់ថ្លៃសេវាជូន ក្រុមទ្រទ្រង់សុខភាពភូមិ នៅពេលដែលគាត់មកទទួលសេវាពិនិត្យ ព្យាបាលនៅមូលដ្ឋានសុខាភិបាលសាធារណ:ទាំងអស់ក្នុងខេត្តព្រះវិហារ។

ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យសមិទ្ធិផលប្រចាំត្រីមាសទី១ របស់ការិយាល័យស្រុកប្រតិបត្តិត្បែងមានជ័យ នៅក្នុងមណ្ឌលសុខភាពស្អាង ដែលមានសមាជិកសមាជិការចូលរួមសរុបចំនួន ៩១នាក់ ក្នុងនោះមានក្រុមទ្រទ្រង់សុខភាពភូមិចំនួន ១៧នាក់ ដែលអញ្ជើញមកពីភូមិនានា ក្នុងឃុំទាំង៣ ក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាពស្អាង ស្ថិតក្នុងឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមទ្រទ្រង់សុខភាពទាំងអស់ដែលបានចូលរួមចំណែកក្នុងការធ្វើឲ្យសុខភាពប្រជាជនល្អប្រសើរ និងបានជម្រាបប្រាប់គាត់ថា មន្ទីរសុខាភិបាលនឹងផ្ដល់ប័ណ្ណលើកលែងការបង់ថ្លៃសេវាជូនគាត់នៅពេលគាត់មកទទួលសេវានៅមូលដ្នានសុខាភិបាលសាធារណៈទាំងអស់ក្នុងខេត្តព្រះវិហារ និងស្នើសុំឲ្យគាត់កាន់តែចូលរួមបន្ថែមទៀត ដើម្បីឲ្យសុខភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានជម្រាបពួកគាត់បន្ថែមទៀតថា ពួកគាត់បានដើរតួរយ៉ាងសំខាន់ក្នុងការផ្ដល់នូវសេវាសុខភាពបឋមជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៏របស់ពួកគាត់។ពួកគាត់ ទាំង១៧នាក់ដែលបានចូលរួម បានបង្ហាញនូវ អារម្មណ៍សប្បាយរីករាយ និងបានសន្យាថាពួកគាត់នឹងខិតខំបំពេញការងារឲ្យបានល្អក្នុងនាមក្រុមការងារជួយសុខភាពប្រជាពលរដ្ឋនៅក្នុងសហគមន៏របស់ពួកគាត់ និងខិតខំអនុវត្តតាមការណែនាំរបស់មន្រ្តីមណ្ឌលសុខភាព ក៏ដូចជាការណែនាំរបស់មន្ទីរសុខាភិបាល ដើម្បីរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋ៕