* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈប្រតិភូក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងបាកាស (Bacchus) នាំយកថវិកាចំនួន ១០០,០០០ដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

06-05-2026 16:38

(ភ្នំពេញ)៖ អ្នកឧកញ៉ា សុខ សំណាង និងលោកជំទាវ​ ស៊ីម​ សុនិមល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បាននាំយកនូវថវិកា ចំនួន ១០០,០០០ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ »។

ពិធីប្រគល់ និងទទួលនេះ មានការអញ្ជើញជាអធិបតីភាពរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងសប្បុរសជនជាច្រើនរូបទៀត។

គិតចាប់ពីឆ្នាំ២០១២មក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាជាប់ជានិច្ច។ ស្ថិតក្នុងឱកាសសំណេះសំណាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងបាកាស (Bacchus) ក៏ដូចជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានបញ្ជាក់អំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដែលបានជួយដល់គ្រួសារយុទ្ធជនពលី យុទ្ធជនរបួសទាំងឡាយ ជនរងគ្រោះដោយសារមីន ប្រជាជនភៀសខ្លួន ប្រជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយនានា អង្គការសមាគមជនមានពិការភាព កុមារ ជាដើមឡើយ។

លោកជំទាវបណ្ឌិត បន្តថាគិតត្រឹមម៉ោង៨យប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជាទទួលបានថវិការឧបត្ថម្ភពីសប្បុរសជនគ្រប់ជម្ឈដ្ឋានសរុបជិត​ ៩,០០០,០០០ លានដុល្លារអាមេរិក។ ថវិកាដែលទទួលបាននេះ គឺបង្ហាញអំពីការគាំទ្រ សេចក្តីក្តីស្រឡាញ់ និងការជឿជាក់មកលើកាកបាទក្រហមកម្ពុជា ហើយដោយសារថវិកាពីសប្បុរសជន ក៏ដូចជាក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងបាកាសនេះហើយ ដែលធ្វើឱ្យកាកបាទក្រហមកម្ពុជា តែងតែមានមុខភ្លាមៗជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់។

លោកជំទាវបណ្ឌិតបានបន្ថែមទៀតថា បើទោះបីថវិកាដែលទទួលបាននាពេលនេះ មានចំនួនតិចជាងកាលពីឆ្នាំមុនក៏ដោយ ក៏បង្ហាញឱ្យឃើញថាមានចំនួនច្រើនជាងការដែលកាកបាទក្រហមកម្ពុជាបានរំពឹងទុកកាលពីដើមឆ្នាំ និងសង្ឃឹមថាសង្ឃឹមជឿជាក់ថាតាមរយៈសកម្មភាពដែលនៅបន្តហូរហែជាបន្តបន្ទាប់ សប្បុរសជនគ្រប់មជ្ឈដ្ឋាននឹងនៅមានការចូលរួមជួយគាំទ្របន្ថែមទៀតដល់កាកបាទក្រហមកម្ពុជា ហើយថវិកានឹងមានការកើនឡើងថែមទៀតផងដែរ៕