* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងវប្បធម៌ នឹងចាត់វិធានការតាមផ្លូវច្បាប់ជនដែលកែច្នៃ និងប្រើប្រាស់សម្លៀកបំពាក់ គ្រឿងលម្អយកគំរូតាមគ្រឿងឥស្សរិយយសព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿង ឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុត សម្រាប់ថ្វាយព្រះមហាក្សត្រតែមួយព្រះអង្គគត់

06-05-2026 16:39

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះមានការ ប្រើប្រាស់ និងការបង្ហោះរូបភាពតាមបណ្ដាញសង្គមអំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អក្នុងទម្រង់នៃការ រៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អ ក្នុងអាពាហ៍ពិពាហ៍ខ្មែរជាពិសេស ការកែច្នៃគ្រឿងលម្អដោយយកគំរូតាមគ្រឿងឥស្សរិយយសព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិដែលជាគ្រឿង
ឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីថា គ្រឿងឥស្សរិយយសព្រះរាជមហាកណ្ឌាភណ្ឌគ្រងរាជសម្បត្តិ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ត្រូវបានបង្កើតឡើងសម្រាប់ថ្វាយព្រះអង្គតែមួយព្រះអង្គគត់។

ការកែច្នៃ ឬការច្នៃប្រឌិតដោយយកតាមគំរូនេះ គឺជាកំហុសពុំអាចលើកលែងបាន និងត្រូវផ្ដន្ទាទោសតាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។

ក្នុងន័យនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំគ្រប់បុគ្គលទាំងឡាយដែលបានកែច្នៃដែលបានប្រើប្រាស់ គ្រឿងលម្អកែច្នៃ និងដែលបានផ្សព្វផ្សាយរូបភាពជាមួយគ្រឿងលម្អនេះត្រូវបញ្ឈប់និងលុបចោលរូបភាពទាំងនេះ
ជាបន្ទាន់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្រប់បុគ្គលដែលនៅតែបន្តកែច្នៃ និងប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមណែនាំដល់គ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំង២៥រាជធានី-ខេត្តបន្ត ពង្រឹងសកម្មភាពណែនាំដោយផ្ទាល់ដល់គ្រប់សិល្បករសិល្បការិនី អាជីវករពាក់ព័ន្ធអ្នកប្រកបមុខរបរសំអាងការ
សិប្បកម្មកែច្នៃគ្រឿងអលង្ការហាងថតរូប និងអ្នកប្រកបមុខរបរនិងអាជីពផ្សេងទៀតពាក់ព័ន្ធនឹងពិធីរៀបអាពាហ៍ពិពាហ៍ បញ្ឈប់ជាបន្ទាន់និងចៀសវាងការបន្តប្រើប្រាស់គ្រឿង កែច្នៃតាមគំរូគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ៕