* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រឹទ្ធសភាកម្ពុជា ចុះជួបសំណោះសំណាលជាមួយបងប្អូនវីរកងទ័ពជួរមុខនិងជនភៀសសឹក នៅខេត្តសៀមរាប និងខេត្តព្រះវិហារ

06-05-2026 16:41

(សៀមរាប-ព្រះវិហារ)៖ កាលពីដើមខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនិងជាប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងលោកស្រី អមដំណើរដោយសមាជិកព្រឹទ្ធសភា ទីប្រឹក្សានិងសមាជិកខុទ្ទកាល័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ និងវីរកងទ័ពជួរមុខ តាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

- នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ លោកប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីក្រុមហ៊ុន NAOS France/LABORATOIRE BIODERMA ប្រទេសបារាំង អញ្ជើញចុះពិនិត្យព្យាបាលជំងឺដោយមិនយកកម្រៃ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋភៀសសឹកចំនួន៦៥០គ្រួសារ និងវីរកងទ័ពជួរមុខ មកពីប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ដែលបានប្រព្រឹត្តទៅនៅវត្តជ្រោយនាងនួន ស្ថិតក្នុងឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

-នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ជាសម្ភារៈប្រើប្រាស់ និងថ្នាំពេទ្យជូនដល់វីរកងទ័ពជួរមុខនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប និងជូនដល់វីរកងទ័ពជួរមុខ នៅកងពលអន្តរាគមន៍ធំលេខ៣ និងកងពលអន្តរាគមន៍តូចលេខ៩ ខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ប្រធានស្តីទីព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់វីរយុទ្ធជន ដែលកំពុងឈរជើងយ៉ាងរឹងមាំ នៅគ្រប់ទីកន្លែង និងជូនដល់បងប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗជាជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងបរិវេណវត្តជ្រោយនាងនួន។

ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន ឱ្យបានជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ ជាពិសេសវាយបំបាក់ឱ្យបរាជ័យរាល់ការប៉ុនប៉ងរំលោភបំពាន និងមហិច្ឆតាប្លន់ទឹកដីរបស់កងទ័ពថៃឈ្លានពាន។

លោកប្រធានស្តីទី ក៏បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីឯកភាពជាតិជាធ្លុងមួយរបស់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស ដែលបាន និងបន្តជួយគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈដល់សមរភូមិមុខ ក៏ដូចជាដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានសង្កត់ធ្ងន់ថា ទឹកចិត្តចូលរួមខ្លាំងក្លារបស់បងប្អូនទាំងអស់នេះ បានប្រែក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លានៃការរួបរួមសាមគ្គី ឯកភាពជាតិ ក្នុងការការពារជាតិរួមរបស់យើង។

លោកប្រធានស្តីទីព្រឹទ្ធសភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងវៃឆ្លាតរបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។

ឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ តំណាងវីរយុទ្ធជននៅសមរភូមិ និងតំណាងប្រជាពលរដ្ឋភៀសសឹក បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសមានចិត្តដ៏បរិសុទ្ធថ្លៃថ្លា មិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចធិបតី និងលោកជំទាវ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយវីរយុទ្ធជន នៅតាមសមរភូមិមុខ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស៕