* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល និងទទួលថវិកាសប្បុរសជនឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ឱកាសទិវា ៨ឧសភា ២០២៦

06-05-2026 16:47

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំពាំមកនូវព្រះរាជសារសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវបណ្ឌិតបានព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយនូវព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ តែងតែព្រះរាជទាននូវព្រះរាជកិច្ចគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ និងគ្រប់កាលៈទេសៈទាំងអស់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងថាគិតត្រឹមម៉ោង៨យប់ ថ្ងៃទី៥ ខែខែឧសភា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសជនគ្រប់ជម្ឈដ្ឋានសរុបជិត ៩,០០០,០០០ លានដុល្លារអាមេរិក ដែលនេះគឺជាទឹកចិត្តរបស់សប្បុរសជន ក្នុងការចូលរួមបរិច្ចាគជួយដល់សង្គម ជួយដល់អ្នកដែលត្រូវការការជួយ។

លោកជំទាវបណ្ឌិត បានបន្ថែមថាបើទោះបីថវិកាដែលទទួលបាននាពេលនេះ មានចំនួនតិចជាងកាលពីឆ្នាំមុនក៏ដោយ ក៏បង្ហាញឱ្យឃើញថាមានចំនួនច្រើនជាងការដែលកាកបាទក្រហមកម្ពុជាបានរំពឹងទុកកាលពីដើមឆ្នាំ និងសង្ឃឹមថាសង្ឃឹមជឿជាក់ថាតាមរយៈសកម្មភាពដែលបន្តហូរហែជាបន្តបន្ទាប់ សប្បុរសជនគ្រប់មជ្ឈដ្ឋាននឹងនៅមានការចូលរួមជួយគាំទ្របន្ថែមទៀតដល់កាកបាទក្រហមកម្ពុជា ហើយថវិកានឹងមានការកើនឡើងថែមទៀតផងដែរ។

លោកជំទាវបណ្ឌិត បានបន្តថា «ថវិកាដែលសប្បុរសជនបានបរិច្ចាគជូនកាកបាទក្រហម នឹងក្លាយទៅជាអង្ករ ជាម្ហូបអាហារ ជាទឹកស្អាត ជាថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជាជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់ជួយដល់គ្រួសារនីមួយៗដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាគឺជាកម្លាំងចិត្តមួយសម្រាប់ម្តាយម្នាក់ដែលកំពុងបារម្ភពីកូនៗ ជាក្តីសង្ឃឹមមួយសម្រាប់គ្រួសារជនពិការ ជាការលួងលោម និងការលើកទឹកចិត្តសម្រាប់គ្រួសារជនវាយក្មេង ជនវ័យចំណាស់ និងជាសារដ៏កក់ក្តៅមួយដែលសម្រាប់ប្រាប់ពួកគាត់ថា ពួកគាត់នឹងមិនត្រូវបានបោះបង់ចោលនោះទេ»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសម្តែងនូវការគោរពដឹងគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ ដែលបាននិងកំពុងបន្តគាំទ្រដល់កាកបាទក្រហមកម្ពុជា ដែលគឺជាកម្លាំងមួយដ៏មានតម្លៃ ជួយឱ្យកាកបាទក្រហមកម្ពុជាអាចបន្តបេសកកម្មរបស់ខ្លួនដោយមានប្រសិទ្ធភាព និងនិរន្តរភាព។ លោកជំទាវបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមដ៏ប្រពៃនេះនឹងបន្តរីកចម្រើនតទៅមុខទៀត និងក្លាយជាជំនួយសម្រាប់សង្គមជាតិក្នុងការបន្តវប្បធម៌ចែករំលែក សាមគ្គីភាព និងការមិនទុកឱ្យនរណាម្នាក់ឈរតែម្នាក់ឯងនៅក្នុងគ្រាលំបាកឡើយ។

នៅក្នុងឱកាសនោះដែរលោកជំទាវ ពុំ ចន្ទីនី បានឱ្យដឹងថាមូលនិធិដែលទទួលបានក្នុងឆ្នាំ២០២៥ បានជួយដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលរហូតមកដល់ដើមខែឧសភា ឆ្នាំ២០២៦នេះ ទៅតាមមុខសញ្ញាអាទិភាពរួមមាន៖ គ្រួសារយុទ្ធជនពលី យុទ្ធជនរបួសទាំងឡាយ ជនរងគ្រោះដោយសារមីន ប្រជាជនភៀសខ្លួន ប្រជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយនានា អង្គការសមាគមជនមានពិការភាព កុមារ ជាដើមឡើយ។

លើសពីនេះទៅទៀត បានសហការជាមួយគណៈកម្មាធិការជាតិកាកបាទក្រហម (ICRC) បានជួយឧបត្ថម្ភគាំទ្រឱ្យផ្តោតដោយផ្នែកច្បាប់ គាំទ្រផ្នែកច្បាប់អន្តរជាតិ មនុស្សធម៌អន្តរជាតិ ជាពិសេសបានសម្របសម្រួលដើម្បីទទួល និងចែកសារដំណឹងគ្រួសារទាំងបីលើក គឺបីត្រឡប់ចុះឡើង រវាងគ្រួសារវីរកងទ័ព និងវីរកងទ័ពទាំង ១៨រូប ដែលភាគីថៃចាប់យកទៅ តាំងពីថ្ងៃទី២៩ កក្កដា រហូតដល់បាននិវត្តន៍មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៥៕