* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ថវិកាដែលសប្បុរសជនបរិច្ចាគ ជូនកាកបាទក្រហមកម្ពុជា នឹងក្លាយទៅជាអង្ករ ជាម្ហូបអាហារ និងសម្ភារៈចាំបាច់ ជួយដល់ប្រជាពលរដ្ឋ ជួបការលំបាកនៅទូទាំងប្រទេស

06-05-2026 17:26

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានថ្លែងថាថវិកាដែលសប្បុរសជន បានបរិច្ចាគជូនកាកបាទក្រហម នឹងក្លាយទៅជាអង្ករ ជាម្ហូបអាហារ ជាទឹកស្អាត ជាថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជាជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់ជួយដល់គ្រួសារនីមួយៗ ដែលកំពុងជួបការលំបាកនៅទូទាំងប្រទេស។

ការថ្លែងយ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងឱកាសលោកជំទាវបណ្ឌិត អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុនសែន ជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថាគិតត្រឹមម៉ោង៨យប់ ថ្ងៃទី៥ ខែខែឧសភា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជាទទួលបានថវិការឧបត្ថម្ភពីសប្បុរសជនគ្រប់ជម្ឈដ្ឋានសរុបជិត ៩,០០០,០០០ លានដុល្លារអាមេរិក ដែលនេះគឺជាទឹកចិត្តរបស់សប្បុរសជន ក្នុងការចូលរួមបរិច្ចាគជួយដល់សង្គម ជួយដល់អ្នកដែលត្រូវការការជួយជាបន្ទាន់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា «ថវិកាដែលសប្បុរសជនបានបរិច្ចាគជូនកាកបាទក្រហម នឹងក្លាយទៅជាអង្ករ ជាម្ហូបអាហារ ជាទឹកស្អាត ជាថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជាជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់ជួយដល់គ្រួសារនីមួយៗដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាគឺជាកម្លាំងចិត្តមួយសម្រាប់ម្តាយម្នាក់ដែលកំពុងបារម្ភពីកូនៗ ជាក្តីសង្ឃឹមមួយសម្រាប់គ្រួសារជនពិការ ជាការលួងលោម និងការលើកទឹកចិត្តសម្រាប់គ្រួសារជនវាយក្មេង ជនវ័យចំណាស់ និងជាសារដ៏កក់ក្តៅមួយដែលសម្រាប់ប្រាប់ពួកគាត់ថា ពួកគាត់នឹងមិនត្រូវបានបោះបង់ចោលនោះទេ»។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសម្តែងនូវការគោរពដឹងគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ ដែលបាននិងកំពុងបន្តគាំទ្រដល់កាកបាទក្រហមកម្ពុជា ដែលគឺជាកម្លាំងមួយដ៏មានតម្លៃ ជួយឱ្យកាកបាទក្រហមកម្ពុជាអាចបន្តបេសកកម្មរបស់ខ្លួនដោយមានប្រសិទ្ធភាព និងនិរន្តរភាព។ លោកជំទាវបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមដ៏ប្រពៃនេះនឹងបន្តរីកចម្រើនតទៅមុខទៀត និងក្លាយជាជំនួយសម្រាប់សង្គមជាតិក្នុងការបន្តវប្បធម៌ចែករំលែក សាមគ្គីភាព និងការមិនទុកឱ្យនរណាម្នាក់ឈរតែម្នាក់ឯងនៅក្នុងគ្រាលំបាកឡើយ។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នៅតែបន្តរង់ចាំទទួលស្វាគមន៍ចំពោះសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដែលបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ព្រោះថាការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕