មូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ថវិកាជាង ៤លាន ៥សែនដុល្លារ ជូនមន្ទីរពេទ្យបុប្ផា
06-05-2026 19:38
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការសម្រេចរបស់ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធកម្ពុជា បានប្រគល់ថវិកាសមមូលនឹងចំនួនប្រមាណ ៤ ៥៤១ ៨២២ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
ក្នុងចំណោមថវិកាទាំងអស់នេះ, ថវិកាចំនួន ៤លានដុល្លារអាម៉េរិក ទទួលបានពីការបរិច្ចាគពីសប្បុរសជននានា និងថវិកាចំនួន ៥៤១ ៨២២ដុល្លារអាម៉េរិកទៀត ទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay, លេខទំនាក់ទំនង៖ 061 701 111, 010 543 666





