* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត ប៉ាន់ខែម ប៊ុនថន ទទួលអំណោយពីលោក សង្វាត សិលា និងក្រុមគ្រួសារ  ព្រមទាំង SMB group  សម្រាប់ជូនដល់កងកម្លាំង កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនជួរមុខ

06-05-2026 20:30

(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត នៅថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៦ បានទទួលអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារៈមួយចំនួន ពីលោក សង្វាត សិលា និងក្រុមគ្រួសារ ព្រមទាំង SMB group សម្រាប់ជូនដល់បងប្អូនកងកម្លាំងដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែនជួរមុខ។

ក្រុមគ្រួសារលោក សង្វាត សិលា និង SMB group បានបញ្ជាក់ថា ក្នុងនាមប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតដោយបានឃើញសកម្មភាពរបស់ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងក្រុមការងារបានតស៊ូលះបង់កម្លាំងកាយ កម្លាំងចិត្ត មិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួន ហ៊ានប្ដូរផ្ដាច់ នៅរួមសុខរួមទុក្ខជាប់ជានិច្ចគ្រប់ពេលវេលារួមជាមួយបងប្អូនកងកម្លាំង នៅតាមបន្ទាត់ព្រំដែនជួរមុខសមរភូមិជោគជ័យ ព្រៃចាន់ និងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋក្រុងប៉ោយប៉ែត មិនថាយប់ឬថ្ងៃ ដើម្បីរៀបយុទ្ធសាស្ត្រ គ្រប់គ្រងស្ថានការណ៍ ក្នុងការការពារទឹកដី នៅពេលដែលសត្រូវ ចូលមកឈ្លានពាន លើទឹកដីកម្ពុជាយើង។

ឆ្លើយតបនឹងទឹកចិត្តសប្បុរសរបស់ក្រុមគ្រួសារលោក សង្វាត សិលា និង SMB group លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រួសារលោក សង្វាត សិលា និង SMB group ព្រមទាំងសប្បុរសជនផ្សេងទៀត ដែលតែងតែចូលរួមគាំទ្រដល់បងប្អូនជួរមុខជានិច្ច ទាំងនេះគឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីភាព ក្នុងបុព្វហេតុរួមជាមួយគ្នារបស់ប្រជាជនកម្ពុជាទាំងអស់ទាំងនៅជួរមុខនិងនៅជួរក្រោយ ដើម្បីរួមគ្នាការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិកម្ពុជារបស់។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានរំលេចអំពីវីរភាពរបស់បងប្អូនវីរកងទ័ពជួរមុខ ដែលមានឆន្ទៈមោះមុតក្លាហាន និងឈរយ៉ាងរឹងមាំការពារបូរណភាពទឹកដី ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តស្មារតីជាតិនិយមនិងបន្តគាំទ្របងប្អូនវីរកងទ័ពកម្ពុជាឱ្យបានខ្លាំងក្លាជានិច្ច៕