* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងទេសចរណ៍ រៀបចំកម្មវិធីបរិច្ចាគឈាម អបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងខួបទី៧១ កាកបាទក្រហមកម្ពុជា

06-05-2026 21:28

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍គ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «ចូលរួមបរិច្ចាគឈាមជាមួយមហាគ្រួសារវិស័យទេសចរណ៍ក្នុងរដូវកាលបៃតង» ដើម្បីចូលរួមអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ឆ្នាំកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

កម្មវិធីនេះមានការចូលរួមសម្របសម្រួលដោយលោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម តំណាងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងលោកគ្រូ អ្នកគ្រូពេទ្យក្នុងវិស័យសុខាភិបាលជាច្រើនរូប។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចអំពីការចូលរួមរបស់ក្រសួងទេសចរណ៍ ដើម្បីអបអរសាទរទិវាកាកបាទក្រហមពិភពលោក និងកម្ពុជា (៨ ឧសភា ២០២៦) ខាងលើនេះតាមរយៈសកម្មភាពគោលចំនួន២ ៖ ទី១៖ ការនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ មានជាអាទិ៍៖ អង្ករ ២តោន, មី ១០០កេស, ទឹកសុទ្ធ ៥០០កេស/យួរ, មុង ចំនួន៣០, ភួយ ចំនួន៣០ និងឃីតសម្លៀកបំពាក់ ចំនួន៥០ឃីត ប្រគល់ជូនកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅថ្មីៗនេះ និងទី២៖ នៅថ្ងៃនេះ មហាគ្រួសារវិស័យទេសចរណ៍ រួមគ្នាជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ស្របពេលដែលក្រសួងទេសចរណ៍ខិតខំជំរុញឱ្យមានព្រឹត្តិការណ៍ និងកម្មវិធីនានាក្នុងរដូវកាលបៃតងនៅកម្ពុជា។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រសួងទេសចរណ៍ បានរៀបចំឱ្យមានកម្មវិធីសប្បុរសធម៌នេះឡើង ដើម្បីជួយសង្រ្គោះជីវិតមនុស្សផង ចូលរួមធ្វើអំពើល្អផង និងដើម្បីសុខុមាលភាពរបស់មន្រ្តីរាជការផង សំដៅកសាងសេចក្តីស្រឡាញ់ និងការចែករំលែកនូវអំណោយជាតំណក់ឈាមដែលជាទានដ៏ល្អប្រពៃ មានតម្លៃលើសអស់អំណោយទាំងពួង៕