* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រីមាសទី១ ឆ្នាំ២០២៦៖ កម្មវិធី TVET ១.៥លាននាក់ បានបណ្តុះបណ្តាលយុវជន និងពលរដ្ឋប្រមាណ ២៧​ម៉ឺន​នាក់ ក្នុងនោះយុវជនរាប់ម៉ឺននាក់ មានការងារសមរម្យ និងបានចាកចេញពីភាពក្រីក្រ

07-05-2026 09:56

(ភ្នំពេញ)៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិ​ភ័យ​សរុបប្រមា​ណ ២៧ម៉ឺន​នាក់ បាននិង​កំពុង​ទទួ​ល​ផលពី​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេក​ទេ​ស ១,៥លាននាក់(TVET 1.5M) ដោយ​គិត​ចាប់​ពីការ​អនុវ​ត្ត​នៅឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​ប​ណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅ​ថ្ងៃទី០៦ ខែឧ​សភា ឆ្នាំ​២០​២៦​នេះថា យុវជន​មកពី​គ្រួសារ​ក្រីក្រ និងគ្រួសា​រងាយ​រង​ហា​និ​ភ័យ​សរុបប្រ​មាណ ២៧ម៉ឺន​នាក់ បាននិង​កំពុង​ទទួ​ល​​ផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស ១,៥លាននាក់ ដោយគិត​ចាប់តាំង​ពីកា​រអ​នុវត្ត​នៅ​ឆ្នាំ​២០២៤ ដល់​ត្រីមាស​ទី១ឆ្នាំ ២០​២​៦នេះ។ ក្នុងនោះ​គ្រឹះ​ស្ថាន​ក្រោមឱវាទក្រសួងចំនួន ២២,៧ម៉ឺននាក់ និងក្រោម​មូល​និធិអភិវឌ្ឍន៍ជំនាញ(SDF) ចំនួន ៤,៣ម៉ឺននាក់។

លោកបានបញ្ជាក់ថា៖ «វិស័យអប់រំ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​បច្ចេក​ទេស បាននិង​កំពុងចូល​រួមយ៉ាង​សកម្ម​លើការ​ផលិ​ត​មូល​ធន​មនុស្ស និងអភិវឌ្ឍ​កម្លាំង​ពលកម្ម​ឱ្យមាន​ជំនា​ញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មាន​ភាព​ធ​ន់ បត់​បែន អាចឆ្លើយត​បតាម​តម្រូវកា​រនៃ​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស នៃមូល​ដ្ឋាន​សេដ្ឋ​កិច្ច ឧស្សា​ហកម្ម និង​បច្ចេ​ក​វិទ្យាឌី​ជីថល»។

អ្នកនាំពាក្យឬូបនេះ បានបន្ដថា ​អ្វីដែលថ្នាក់ដឹកនាំក្រសួង និងមន្រ្តី​ក្រសួ​ង​​កំពុង​​អនុ​វត្ត គឺស្របតា​មគោលនយោ​បាយរ​បស់​រាជ​រដ្ឋា​ភិបាល ដោយ​ធា​នាថា ពលរដ្ឋ​ម្នាក់​មានជំ​នាញមួយ​យ៉ាង​តិ​ចប្រចាំជីវិត និងអនុវត្តតា​មអភិក្រម​របស់​សម្ដេច​ម​ហា​ប​វរ​ធិបតី ហ៊ុន ម៉ាណែត គឺ «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមាន​ការ​ងារធ្វើ»។

បន្ថែមពីនេះ លោក ស៊ុន មេសា បានអំពាវនាវដល់​យុវជន​ដែល​មិន​ទាន់​បា​នចុះ​ឈ្មោះ ចូល​រៀន​ជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេក​ទេ​ស សូមរួ​សរាន់​មកចុះ​ឈ្មោះចូល​រៀនជំ​នាញ​វិជ្ជា​ជីវៈ នៅ​វិទ្យា​ស្ថានដែល​នៅក្បែរ​មូលដ្ឋានរ​ប​ស់ខ្លួន។ យុវជនដែល​មក​ពី​គ្រួសា​រក្រី​ក្រ និងគ្រួសា​រងាយ​រង​ហានិ​ភ័យ នៅតែ​ទ​ទួល​ការរៀ​នជំនាញ​ដោ​យឥតគិ​តថ្លៃ និង​ថែម​ទាំង​ទទួល​បា​នប្រាក់​ឧបត្ថ​ម្ភដដែល។

សម្រាប់សាកសួ​រព័ត៌មានលម្អិត សូមទំនា​ក់ទំន​ង​មកកាន់​ប្រព័​​ទូ​រសព្ទ Hotline ឥតគិ​តថ្លៃ លេ​ខ ១២៨៦​ ឬ ១២៩៧ របស់​ក្រសួង​កា​រងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

បើតាមក្រសួង​ការងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ​ បាន​ឱ្យ​ដឹ​ង​ថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសា​រងាយរង​ហា​និ​ភ័យ បានចូលសិក្សា​ក្នុងវិស័​យ​សំណង់, អគ្គិ​សនី និង​ថាម​ព​ល, អេឡិច​ត្រូនិក, កម្មន្ត​សាល, មេកា​និច​ទូ​ទៅ/មេកា​និច​រថយ​ន្ត, ធុ​រកិច្ច និង​ព័ត៌​មាន​វិទ្យា, សេវា​កម្ម, បរិក្ខារ​ត្រ​ជា​ក់ និង​កម្ដៅ, ទេស​ចរណ៍ និង​កសិ​កម្ម និងក​សិ-ឧស្សា​ហ​ក​ម្ម៕