* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តីសុខាភិបាល ណែនាំ និងគូសរំលឹកដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក អ្នកអនាម័យ ទាំងអ្នកជំងឺ អ្នកថែទាំអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ត្រូវលាងដៃ ដើម្បីការពារ និងកាត់ផ្តាច់ការចម្លងរោគ នៅក្នុងមន្ទីរពេទ្យ

07-05-2026 10:29

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំ និងគូសរំលឹកដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក អ្នកអនាម័យ ទាំងអ្នកជំងឺ អ្នកថែទាំអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ «ត្រូវលាងដៃ ដើម្បីការពារ និងកាត់ផ្តាច់ការចម្លងរោគនៅក្នុងមន្ទីរពេទ្យ»។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថាសារៈសំខាន់នៃការការលាងដៃ គឺ «ការលាងដៃ គឺជាសុវជីធម៌, ដៃស្អាតជាសេចក្តីថ្លៃថ្នូ, ដៃស្អាតជាទំនុកចិត្ត, អនាម័យដៃជាសេចក្តីស្មោះត្រង់, មនុស្សល្អ ដៃស្អាតមានអនាម័យ, ដៃមិនស្អាត សូមកុំប៉ះពាល់កុំនាំឱ្យមានការឆ្លងរោគ ហើយចាត់ទុកការលាងដៃជា ចាំបាច់ គឺជាអំពើសប្បុរស»។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១៨ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៦ ក្រោមប្រធានបទ៖ «ការសង្គ្រោះជីវិត តាមរយៈការធ្វើអនាម័យដៃ» នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

ការរៀបចំទិវានេះឡើង គឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹងបញ្ហាប្រឈមនៃរលកនៃការចម្លងរោគ នៅក្នុងមន្ទីរពេទ្យ និងការកើនឡើងនៃភាពធន់នឹងឱសថប្រឆាំងមេរោគ (AMR) ដែលជាបញ្ហាសុខភាពសាធារណៈសកល។ ការរៀបចំទិវានេះ ដើម្បីជាការជួបជុំគ្នា និងបំណងផ្លាស់ប្តូរអាកប្បកិរិយា ពង្រឹងការអនុលោមតាមគោលការណ៍អនាម័យដៃ ឱ្យកាន់តែមានប្រសិទ្ធភាព និងតាមទាន់បច្ចេកវិទ្យាឌីជីថល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា អនាម័យដៃមិនមែនគ្រាន់តែជាកិច្ចការបច្ចេកទេសសុខាភិបាលប៉ុណ្ណោះទេ តែវាគឺជាសសរស្តម្ភដ៏សំខាន់ ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ យុទ្ធនាការនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាការយល់ដឹងជាសកលអំពីសារៈសំខាន់នៃអនាម័យដៃ និងការបង្ការការឆ្លងមេរោគ។ ការអនុវត្តអនាម័យដៃឱ្យបានត្រឹមត្រូវ គឺជាការវិនិយោគដែលមានប្រសិទ្ធភាពបំផុតសម្រាប់ប្រព័ន្ធសុខាភិបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រគន្លឹះ ចំនួន ៥ចំណុច ដើម្បីកសាងប្រព័ន្ធសុខាភិបាលដ៏រឹងមាំ និងឆ្លើយតបទៅនឹងគោលដៅសកលឆ្នាំ២០២៦ ដូចខាងក្រោម៖

១៖ ការបញ្ជ្រាបអនាម័យដៃទៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ ៖ ត្រូវបញ្ចូលសូចនាករអនាម័យដៃ ទៅក្នុងផែនការសកម្មភាពជាតិ ស្តីពីការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ និងផែនការយុទ្ធសាស្ត្រសុខាភិបាល។

២៖ ការពង្រឹងយន្តការតាមដាន និងវាយតម្លៃ៖ បង្កើតឱ្យមានប្រព័ន្ធតាមដានការអនុវត្តអនាម័យដៃ និងការផ្តល់មតិត្រឡប់ នៅគ្រប់មន្ទីរពេទ្យបង្អែកទាំងអស់ ដើម្បីវាស់វែងវឌ្ឍនភាព និងបញ្ហាប្រឈម។

៣៖ ការធានាចីរភាពនៃធនធាន និងហេដ្ឋារចនាសម្ព័ន្ធ៖ ធានាឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក និងអនាម័យ ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់កិត្តិយស និងសមធម៌ក្នុងសេវាសុខាភិបាល។

៤៖ ការកសាងសមត្ថភាព និងវប្បធម៌សុវត្ថិភាព៖ ជំរុញឱ្យមានការអប់រំ និងការបណ្តុះបណ្តាល ជាប្រចាំដល់បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ អំពីបច្ចេកទេសកសាងវប្បធម៌ សុវត្ថិភាពអ្នកជំងឺ ដែលក្នុងនោះអនាម័យដៃ ត្រូវបានចាត់ទុកជាសកម្មភាពសង្គ្រោះជីវិត និងជាការទទួលខុសត្រូវរួមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក។

៥៖ ការវិនិយោគលើប្រសិទ្ធភាពសេដ្ឋកិច្ចសុខាភិបាល៖ ត្រូវយល់ដឹងថា ការចំណាយលើអនាម័យដៃ គឺជាការវិនិយោគ ដែលផ្តល់ផលចំណេញខ្ពស់ តាមរយៈការកាត់បន្ថយការចំណាយលើការព្យាបាលការចម្លងរោគ តាមរយៈការថែទាំសុខភាព និងកាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR)។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «ការធ្វើអនាម័យដៃ គឺដើម្បីសង្រ្គោះជីវិត» ហើយអាចបង្ការការពារការឆ្លងមេរោគក្នុងមន្ទីរពេទ្យបាន ប្រសិនបើយើងទាំងអស់គ្នា ធ្វើសកម្មភាពបានត្រឹមត្រូវ។ ដូច្នេះ ត្រូវខិតខំបញ្ជ្រាបការងារនេះ ទៅក្នុងគ្រប់កម្រិតនៃសេវាថែទាំសុខភាព ដើម្បីកាត់បន្ថយការគំរាមកំហែងពីការឆ្លងមេរោគដែលផ្សារភ្ជាប់នឹងការថែទាំសុខភាព ដែលតែងតែបង្កទុក្ខវិបាកដល់អ្នកជំងឺ និងគ្រួសារ។

សូមជម្រាបថាក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា, Unicef និង Water-Aid និងនិស្សិតនៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុប ៣៦០នាក់ និងតាមប្រព័ន្ធតាមនូវមន្ទីរពេទ្យរាជធានី ខេត្ត ស្រុក និងប្រធានផ្នែកថែទាំនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក សរុប ៣៧៦នាក់៕